(កូឡាឡុំាពួ)៖ ម៉ាឡេស៊ី បានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 ចំនួន១០៣ករណីថែមទៀត នៅថ្ងៃសុក្រនេះ នាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់៧,៧៣២ករណី, នេះបើតាមក្រសួងសុខាភិបាល បានឲ្យដឹងយ៉ាងដូច្នេះ។
សារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ដែលបានរកឃើញ មាន៩៦ករណី ជាការចម្លងនៅក្នុងតំបន់ និង៧ករណី ជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងដែរថា មានអ្នកជំងឺ៦៦នាក់ទៀត បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃសុក្រនេះ នាំឲ្យចំនួនអ្នកជំងឺ ដែលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ កើនឡើងដល់៦,២៣៥នាក់ ឬស្មើនឹង៨០,៦ភាគរយ នៃករណីឆ្លងសរុប។
ដោយឡែក មិនមានអ្នកស្លាប់បន្ថែមទៀត ត្រូវបានគេរាយការណ៍នោះទេ នៅថ្ងៃសុក្រនេះ នាំឲ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះ ដោយសារជំងឺ COVID-19 នៅ១១៥នាក់ដដែល៕