(រ៉ង់ហ្គូន)៖ នាព្រឹកថ្ងៃសៅរ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន១៧នាក់ថែមទៀត ដែលធ្វើឲ្យ ករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់២២៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃ សៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ករណីឆ្លងថ្មីៗទាំងនោះ គឺជាអ្នកដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការធ្វើ ចត្តាឡីស័កសម្រាប់ (ការដាក់ខ្លួននៅដាច់ដោយឡែក) បន្ទាប់ពីពួកគេទើបតែបានធ្វើដំណើរត្រឡប់មកពីប្រទេសឥណ្ឌា។ ក្នុងចំណោមអ្នក ឆ្លងថ្មីទាំង១៧នាក់ មាន០២នាក់រស់នៅតំបន់ Mandalay និង១៥នាក់នៅតំបន់រ៉ង់ហ្គូន។
គួរជម្រាបថា បើតាមប្រភពដដែល មកទល់ពេលនេះ អ្នកជំងឺ COVID-19 នៅមីយ៉ាន់ម៉ាសរុប១៣០នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ ឡើងវិញ ហើយ០៦នាក់បានបាត់បង់ជីវិត៕