(វ៉ាស៊ីនតោន)៖ គិតត្រឹមដើមសប្តាហ៍នេះ ជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែបានចល័តកងកម្លាំងឆ្មាំ ការពារជាតិប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឆ្លើយតបចំពោះភាពចលាចលដែលបាននិងកំពុងកើតឡើង ស្ទើរតែនៅពាសពេញប្រទេស ក្រោយ ការស្លាប់របស់ពលរដ្ឋស្បែកខ្មៅអាមេរិកលោក George Floyd នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota កាលពីសប្តាហ៍ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។
គិមត្រឹមព្រឹកថ្ងៃចន្ទនេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) រដ្ឋចំនួន២៦ និងរដ្ឋធានីវ៉ាស៊ីនតោន បានចល័តកងកម្លាំងឆ្មាំ ការពារជាតិ។ រដ្ឋចំនួន២៦នោះរួមមាន៖
*Arizona
*Arkansas
*California
*Florida
*Illinois
*Michigan
*Nebraska
*Nevada
*Oklahoma
*Oregon
*Virginia
*Colorado
*Georgia
*Indiana
*Kentucky
*Minnesota
*North Carolina
*Ohio
*Pennsylvania
*South Carolina
*South Dakota
*Tennessee
*Texas
*Utah
*Washington
*Wisconsin
គួរជម្រាបថា កងឆ្មាំការពារជាតិអាមេរិក គឺខុសពីកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក។ កងកម្លាំងយោធា គឺជាអ្នកមានការងារ ជាកងទ័ពពេញម៉ោងតែម្តង ខណៈកងឆ្មាំការពារជាតិ គឺជាផ្នែកមួយនៃយោធា ប៉ុន្តែជាជនស៊ីវិល ដែលបានឆ្លងកាត់ការហ្វឹកហាត់ ជំនាញយោធា ហើយនៅតែបន្តការហ្វឹកហាត់ជាប្រចាំពីរ-បីដងក្នុងមួយខែ។ ក្រោយត្រូវបានចល័ត កងឆ្មាំការពារជាតិនៅតាម រដ្ឋនីមួយៗរបស់អាមេរិក មានតួនាទីជួយគាំទ្រប៉ូលិសប្រចាំរដ្ឋទាំងនោះ ឆ្លើយតបចំពោះវិបត្តិផ្សេងៗ៕