(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

១៖ ករណីវាយប្រហារដោយកាំបិត កើតឡើងក្នុងសាលាមត្តេយ្យនៅក្វាងស៊ីនៅចិន នាំឲ្យក្មេងៗ និងមនុស្សធំ ៣៩នាក់រងរបួស។

 

២៖ SpaceX ជោគជ័យទៀតហើយ ក្នុងការបាញ់បង្ហោះផ្កាយរណប ម្តង៦០គ្រឿងឡើងទៅទីអវកាស។

 

៣៖ សភាហុងកុងអនុម័តច្បាប់ហាមប្រមាថភ្លេងជាតិចិន ទោះមានការប្រឆាំងតវ៉ាក៏ដោយ។

 

៤៖ អតីតប៉ូលិសក្រុង Minneapolis ដែលពាក់ព័ន្ធការស្លាប់របស់លោក George Floyd សុទ្ធតែត្រូវបានចោទប្រកាន់ជាផ្លូវការ។

 

៥៖ ចិននឹងអនុញ្ញាតឲ្យជើងហោះហើរបរទេសកាន់តែច្រើន (រួមទាំងអាមេរិក) ធ្វើដំណើរមកកាន់ប្រទេសនេះឡើងវិញ។

 

៦៖ នៅឥណ្ឌា សត្វដំរីដ៏អភ័ព្វមួយក្បាលងាប់ទាំងកូននៅក្នុងពោះ ក្រោយស៊ីផ្លែម្នាស់ដែលមានបង្កប់ផាវផ្ទុះនៅក្នុងនោះ។

 

៧៖ ជប៉ុនកំពុងស្រាវជ្រាវរកគ្រប់វិធីដើម្បីឲ្យ Olympic Games អាចប្រកួតបាន ជៀសវាងការលុបចោលទាំងស្រុង នៅឆ្នាំក្រោយ។