(ប៉េកាំង)៖ យានមុជទឹកគ្មានមនុស្សបើកមួយគ្រឿងឈ្មោះ ហៃតូវ-១ (Haidou-1) របស់ប្រទេសចិន ទើបតែបំបែកកំណត់ត្រាថ្មីរបស់វា តាមរយៈការមុជ ចុះទៅក្រោមផ្ទៃសមុទ្រ​បានជម្រៅរហូតដល់ ១០,៩០៧ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ក្រុមការងារនៃវិទ្យាស្ថានម៉ាស៉ីនស្វ័យប្រវត្តិក្រុង ហ្សិនយ៉ាង (Shenyang) បានឲ្យដឹងថា ការបំបែកកំណត់ត្រាខាងលើ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ​នៅឯចំណុច ឆាលឡេងជឺឌីប (Challenger Deep) នៃអន្លង់ម៉ារីយ៉ាន (Mariana Trench) នៅមហាសមុទ្រប៉ាស៉ីហ្វិក។ ចំណុច Challenger Deep ជាកន្លែងមានជម្រៅជ្រៅបំផុត​នៅក្រោមមហាសមុទ្ររបស់ផែនដីជាមួយជម្រៅជាង ១១គីឡូម៉ែត្រឯណោះ។

គួរជម្រាបថា កំឡុងពេលនោះយាន Haidou-1 បានមុជចូលទៅចំណុច Challenger Deep បានជម្រោះលើសពី ១០គីឡូម៉ែត្រដល់ទៅ ៤ដង ដោយជម្រៅជ្រៅជាងគេគឺ ១០,៦០៧ម៉ែត្រ។ កំណត់ត្រាចាស់របស់យាននេះកាលពីប៉ុន្មានឆ្នាំមុនគឺជម្រៅ ១០,៧៦៧ម៉ែត្រ៕