(ប៉េកាំង)៖ ច្បាប់ដំបូងគេរបស់ចិន ស្ដីពីការកែសម្រួលសហគមន៍នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
ច្បាប់កែសម្រួលសហគមន៍ ត្រូវបានអនុម័តឡើងដោយសភាជាតិប្រជាជនចិន កាលពីចុងឆ្នាំ២០១៩ ដោយមានគោលដៅជំរុញ និងធ្វើឱ្យសហគមន៍មានការរស់នៅ ប្រកបដោយស្ដង់ដារ, កាត់បន្ថយ និងបង្ការបទឧក្រិដ្ឋជាដើម។ ច្បាប់នេះក៏មានគោលដៅផងដែរលើជនល្មើស ដែលត្រូវបានផ្ដន្ទាទោស នៅក្រោមការឃ្លាំមើលពី រដ្ឋអំណាច, ផ្ដល់ការលើកលែងទោស, ដោះលែងដោយមានលក្ខខណ្ឌ ឬអនុញ្ញាតឱ្យអនុវត្តទោសនៅក្រៅពន្ធនាគារជាបណ្ដោះអាសន្ន ព្រមទាំងលើកទឹកចិត្ត និងគាំទ្រ ដល់សហគ្រាស,ស្ថាប័នរដ្ឋ, អង្គការ និងអ្នកធ្វើការងារស្ម័គ្រចិត្ត ឱ្យចូលរួមនៅក្នុងច្បាប់កែសម្រួលសហគមន៍នេះ។
ចិន បានចាប់ផ្ដើមកម្មវិធីកែសម្រួលសហគមន៍ កាលពីឆ្នាំ២០០៣មកម្លេះ៕