(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Twitter បានសម្រេចចិត្តលុបចោលរូបថតមួយសន្លឹក ដែលបង្ហោះដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅលើបណ្ដាទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសារមានការ Report ពីម្ចាស់ដើមនៃរូបថត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
រូបថតដែលលោក ត្រាំ បានបង្ហោះត្រូវបាន Twitter លុបចោលទៅវិញ ជាមួយសារបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រូបភាពនេះត្រូវបានលុបចោលជាការ ឆ្លើយតបទៅនឹងការតវ៉ាពីម្ចាស់កម្មសិទ្ធិបញ្ញា»។
បើតាមគេហទំព័រអាមេរិក អាក់ស៊ីយ៉ូស (Axios រូបថតដែល) Twitter បានលុបចោលគឺជាកម្មសិទ្ធិរបស់កាសែត New York Times ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក៕