(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ប្រទេសនេះបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗបន្ថែម ចំនួន ៦,៥៦២ករណី ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស បានកើនដល់ ៧០០,៧៩២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍ដដែលខាងលើនេះ បានគូសបញ្ជាក់ទៀតថា នៅក្នុងរយៈពេលដូចគ្នា ប្រទេសរុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីៗដោយសារ COVID-19 ចំនួន ១៧៣នាក់ និងអ្នកជាសះស្បើយ ៨,៦១៣នាក់បន្ថែមទៀតផងដែរ។ ប្រការនេះវាធ្វើឲ្យ អ្នកស្លាប់សរុបកើនដល់ ១០,៦៦៧នាក់ ខណៈអ្នកជាសះស្បើយវិញបានកើនដល់ ៤៧២,៥១១នាក់។
គួរជម្រាបថា ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេបំផុតរបស់ប្រទេស បានរ៉ាប់រ៉ងចំនួនអ្នកឆ្លង ២២៦,៧៩៥នាក់តែឯង បន្ទាប់ពីបានរកឃើញករណីថ្មីៗចំនួន ៦២១នាក់ បន្ថែមកាលពីថ្ងៃអង្គារម្សិលមិញនេះ៕