(តូក្យូ)៖ អាជ្ញាធរសុខាភិបាលទីក្រុងតូក្យូនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២០៦នាក់ទៀត ទើបតែត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០។
សរុបទាំងថ្ងៃអាទិត្យនេះទៀតនោះ អត្រាអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញប្រចាំថ្ងៃ ក្នុងរាជធានីរបស់ជប៉ុន គឺបានបន្តនៅលើ ២០០ករណី រយៈពេល៤ថ្ងៃជាប់គ្នាហើយ។ ចាប់តាំងតែពីរដ្ឋាភិបាលជប៉ុន បានសម្រេចដកចេញវិញនូវការប្រកាសអាសន្នសម្រាប់ជំងឺ COVID-19 មក ទីក្រុងតូក្យូហាក់កំពុងពិបាកក្នុងការគ្រប់គ្រង ភាពស្ទុះងើបឡើងវិញនៃករណីឆ្លង COVID-19។
គួរជម្រាបថា សរុបនៅទូទាំងប្រទេសជប៉ុន គឺមានអ្នកដែលបានឆ្លងជំងឺ COVID-19 សរុបជាង២១,០០០នាក់ ក្នុងនោះស្លាប់ជិត១,០០០ នាក់៕