(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានឱ្យដឹងនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅប្រទេសរបស់ខ្លួនបានកើនលើស ១.៥លាននាក់ ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំនួនអ្នកស្លាប់ថ្មីដោយសារ COVID-19 មានចំនួន៧៦៨នាក់ រីឯអ្នកឆ្លងថ្មីមានចំនួន ៤៨,៥១៣នាក់ បន្ថែមទៀតផងដែរ ហើយបូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៣៤,១៩៣នាក់ ក្នុងចំណោមអ្នកឆ្លងចំនួន ១,៥៣១,៦៦៩នាក់។
មកដល់ពេលនេះ មនុស្សចំនួន ៩៨៨,០២៩នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ និងអ្នកជំងឺចំនួន ៥០៩,៤៤៧នាក់ កំពុងសម្រាលព្យាបាលបន្តនៅមន្ទីរពេទ្យនៅឡើយ៕