(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១២៧ករណីបន្ថែម ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។
នេះជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងប្រទេសចិនគិតចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។ ក្នុងចំណោមករណីឆ្លងថ្មីៗនេះ ១១២ករណីស្ថិតនៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ភាគពាយ័ព្យប្រទេស និង ១១ករណីផ្សេងទៀត ស្ថិតនៅខេត្តលាវនីង (Liaoning) ខណៈ ០៤ករណីទៀតជាប្រភេទនាំចូលពីក្រៅប្រទេស។
គួរបញ្ជាក់ ប្រទេសចិនគិតត្រឹមថ្ងៃសុក្រនេះ មានករណីឆ្លង COVID-19 សរុបចំនួន ៨៤,២៩២ករណី ក្នុងនោះអ្នកស្លាប់ចំនួន ៤,៦៣៤នាក់ និងអ្នកជាសះស្បើយចំនួន ៧៨,៩៧៤នាក់៕