(សេអ៊ូល)៖ ថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ២៧៩នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ៀ១៥,៣១៨នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។
ចំនួនកំណើនអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺខ្ពស់បំផុតសម្រាប់កូរ៉េខាងត្បូងគិតចាប់តាំងពីដើមខែមីនាមក។ ក្នុងចំណោមករណីថ្មីៗទាំងនេះ មាន១២នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ សម្រាប់ចំនួនស្លាប់ថ្មីវិញគឺមិនមានឡើយ ដោយនៅត្រឹម៣០៥នាក់ដដែល។ ទន្ទឹមគ្នានេះ អ្នកជំងឺ៩នាក់ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាពីជំងឺ COVID-19 នៅកូរ៉េខាងត្បូង កើនដល់១៣,៩១០នាក់ ឬស្មើនឹង ៩០.៨១ភាគរយនៃករណីឆ្លងសរុប។
គួរជម្រាបថា រាប់ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០មក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សជាង១.៦៨លាននាក់៕