(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១,៨១៦,៧៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៧២,៧០៨នាក់ និងជាសះស្បើយឡើងវិញ ១៤,៥៥២,៥៧៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៥៦៦,១៥៣នាក់ ស្លាប់ចំនួន ១៧៣,០៩៦នាក់ និងជាសះស្បើយចំនួន ២,៩២២,២៨៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,៣៤០,១៩៧នាក់ ស្លាប់ចំនួន ១០៧,៨៧៩នាក់ និងជាសះស្បើយ ២,៤៣២,៤៥៦នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,៦៤៧,៣១៦នាក់ ស្លាប់ ៥១,០៤៥នាក់ និងជាសះស្បើយ ១,៩១៨,០៧៦នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖