(ម៉ានីឡា)៖ គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៦.៩រុិចទ័រ បានវាយប្រហារតំបន់ភាគឦសាននៃទីក្រុង Pawican ប្រទេសហ្វីលីពីន។ នេះបើតាមប្រភពពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅមុននេះបន្តិច នៅថ្ងៃទីអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០។
ប្រភពដដែលបានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលមានជម្រៅ ៣៣.០ គីឡូម៉ែត្រខាងលើនេះ ត្រូវបានគេកំណត់ជាបឋមថា មានរយៈទទឹងខាងជើង ១២.១០១ ដឺក្រេ និងរយៈបណ្តោយខាងកើត ១២៤.០៨៧ ដឺក្រេ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ៕