(ញូវយ៉ក)៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus នៅថ្ងៃអង្គារសប្តាហ៍នេះ(ម៉ោងនៅញូវយ៉ក) បានមានប្រសាសន៍ថា ការដែលប្រទេសខ្លះ ព្យាយាមទទួលបានវ៉ាក់សាំង COVID-19 រៀងៗខ្លួន ដោយមិនគិតគូពីប្រទេសដទៃនោះ នឹងធ្វើឲ្យស្ថានការណ៍ COVID-19 របស់ពិភពលោកកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសអ្នកមានកាន់តែច្រើនឡើងៗ បានបន្តចុះកុងត្រាបញ្ជាទិញនូវវ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនអ្នកផលិតល្បីៗទុកជាមុនរួចស្រេចទៅហើយ ខណៈពេលដែលពិភពលោកនៅមិនទាន់ទាំងមានថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំង COVID-19 ផងនោះ។
គួរជម្រាបថា ដើម្បីគ្រប់គ្រង និងបែងចែកវ៉ាក់សាំង COVID-19 ឲ្យមានប្រសិទ្ធភាពនិងជាលក្ខណៈសកល អង្គការសុខភាពពិភពលោក WHO បានរៀបចំដាក់ចេញនូវយន្តការណ៍មួយដែលមានឈ្មោះថា COVAX។ តែទោះជាយ៉ាងណា គេ នៅ មិន ទាន់ ដឹង ថា តើ យន្តការណ៍នេះ នឹង ត្រូវ ដាក់ ឲ្យ ដំណើរការ នៅ ពេល ណា និង មាន ប្រទេស សមាជិក ប៉ុន្មាន ចូលរួម ទេ៕