(អូស្លូ)៖ ក្រសួងការបរទេសន័រវេស បានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ីម្នាក់ បន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋន័រវេសម្នាក់ពីបទចារកម្ម នៅទីក្រុងអូស្លូកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិច នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
អាជ្ញាធរប៉ូលីសន័រវេស កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍ឲ្យដឹងថា បុរសជនជាតិន័រវេសម្នាក់ ត្រូវបានគេសង្ស័យថាបានប្រគល់ព័ត៌មានសំងាត់ទៅឲ្យមន្រ្តីស៊ើបការណ៍រុស្ស៊ី។ ទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានការឆ្លើយតបយ៉ាងណា ពីសំណាក់ភាគីរុស្សីនៅឡើយទេ៕