(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៩០,៦៣២ករណីថ្មី និងអ្នកស្លាប់ ១,០៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤,១១៣,៨១១នាក់ ហើយក្នុងនោះអ្នកស្លាប់ក៏បាន កើនដល់៧០,៦២៦នាក់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា មនុស្ស ៣,១៨០,៨៦៥នាក់ បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
បន្ថែមពីលើនេះ មកទល់បច្ចុប្បន្ន មនុស្ស ៤៨,៨៣១,១៤៥ នាក់បានទទួលការធ្វើតេស្ដរក COVID-19 ហើយគ្រាន់តែថ្ងៃសៅរ៍ម្សិលមិញ សំណាកមនុស្ស ១,០៩២,៦៥៤នាក់ ត្រូវបានធ្វើតេស្ដ៕