(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

១៖ ទីបំផុតភាគីចិន និងឥណ្ឌាព្រមព្រៀងគ្នា ជាថ្មី ដើម្បីទប់ស្កាត់ការខ្វែងគំនិតលើបញ្ហាព្រំដែន។

២៖ ខួប១៩ឆ្នាំនៃមហាព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា ២០០១» នៅអាមេរិក ដែលពិភពលោកចងចាំមិនភ្លេចរហូតដល់ពេលនេះ។

៣៖ មីយ៉ាន់ម៉ា រកឃើញ COVID-19 ១១៥ករណីថ្មី, ឆ្លងសរុបកើនដល់ ២,២៦៥នាក់។

៤៖ UN ដង្ហោយសុំថវិកា១៥ពាន់លានដុល្លារ សម្រាប់៣ខែខាងមុខ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល។

៥៖ ផ្ទុះ-ឆេះឃ្លាំងស្តុកគ្រាប់បែក ក្នុងមូលដ្ឋានទ័ពមួយនៅប្រទេសហ្សកដានី។

៦៖ ភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក រីករាលដាលកាន់តែអាក្រក់, រដ្ឋអូរ៉េហ្គនរងគ្រោះធ្ងន់ជាងគេ។

៧៖ ក្រុមហ៊ុនមេ TikTok គ្រោងវិនិយោគប្រាក់ រាប់ពាន់លានដុល្លារនៅសិង្ហបុរី បន្ទាប់ពីជាប់បំរាមនៅអាមេរិក។