(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៣,០៤០,៦១៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៩៨,១៦៧នាក់ និងជាសះស្បើយឡើងវិញ ២៤,៣៩៤,៣៧៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧,២៨៧,៥២១នាក់ ស្លាប់ចំនួន ២០៩,១៧៧នាក់ និងជាសះស្បើយចំនួន ៤,៥២៤,១០៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៥,៩៩០,៥១៣នាក់ ស្លាប់ចំនួន ៩៤,៥៣៣នាក់ និងជាសះស្បើយ ៤,៩៣៨,៦៤១នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៧១៨,១១៥នាក់ ស្លាប់ ១៤១,៤៤១នាក់ និងជាសះស្បើយ ៤,០៥០,៣៨៧នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖