(សហរដ្ឋអាមេរិក)៖ នៅពេលនេះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្កឲ្យកើតមានភាពចម្រូងចម្រាស់វឹកវរពេញប្រទេសប្រជាធិបតេយ្យមួយនេះ និងបានធ្វើឲ្យក្រុមអ្នកតវ៉ាជាច្រើនបានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងនានា នៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងលទ្ធផលរាប់សន្លឹកឆ្នោត ខណៈការរាប់សន្លឹកឆ្នោតកំពុងជាប់គាំង មិនអាចឈានទៅដល់ការប្រកាសអ្នកឈ្នះនៅឡើយ។
ភាពវឹកវរកើតមានកាន់តែខ្លាំងឡើង ដោយក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ និងអាជ្ញាធរប៉ូលីសបានឈានទៅដល់ការប្រើអំពើហិង្សាទ្រង់ទ្រាយធំទៀតផង ដែលនាំទៅដល់ការដាក់ពង្រាយកងឆ្មាំជាតិ នៅទីក្រុង Portland នៃរដ្ឋ Oregon ហើយបើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា យ៉ាងហោចណាស់ មានបាតុករចំនួន ១១នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងបានរឹបអូសអាវុធជាតិផ្ទុះ។ ចំណែកអាជ្ញាធរប៉ូលីសនៅក្នុងទីក្រុង New York បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ជុំវិញការប្រើប្រាស់អំពើហិង្សា នៅក្នុងបាតុកម្មតវ៉ា ដែលប៉ូលិសចាត់ទុកជា «កុបកម្ម»។
ទស្សនាសកម្មភាពការធ្វើបាតុកម្មផ្ទុះហិង្សា ប្រឆាំងលទ្ធផលរាប់សន្លឹកបោះឆ្នោត៖