(វ៉ាស៊ីនតោន)៖ ប្រភពពីមន្រ្តីអ៉ីស្រាអែល និងអេហ្ស៊ីបបានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនៃកម្លាំងរក្សាសន្តិភាពអន្តរជាតិ បានធ្លាក់នៅឧបទ្វីបស៊ីណៃ របស់ប្រទេសអេហ្ស៊ីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ ក្នុងនោះមានជនជាតិអាមេរិក០៦នាក់។ នេះបើតាមការបញ្ជាក់ដោយ សារព័ត៌មាន Military Time នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញដោយកងកម្លាំងចម្រុះ និងអ្នកសង្កេតការណ៍ (MFO) បានរាយការណ៍ឲ្យដឹងថា សមាជិករបស់ពួកចំនួន ០៨នាក់ នៅក្នុងបេសកកម្មធម្មតាមួយ នៅជិតតំបន់ Sharm el-Sheikh របស់ប្រទេសអេហ្ស៊ីប បានជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ»។
ទោះជាយ៉ាងណា មូលហេតុពិតប្រាកដនៅពីក្រោយឧបទ្ទវហេតុខាងលើ គេមិនទាន់ដឹងប្រាកដនៅឡើយទេ ខណៈ MFO សន្យាថា នឹងធ្វើការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕