(យ៉ាងហ្គន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,៥២៧នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ នាំឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ៩៨,០៤៧នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកស្លាប់ថ្មី២២នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់២,០៨១នាក់ ខណៈ៧៦,៣៨២នាក់ ជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា បានធ្វើតេស្ដរក COVID-19 លើមនុស្ស ១.២៦លាននាក់ ចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានគេរកឃើញ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃទី២៣ ខែមីនា៕