(ម៉ូស្គូ)៖ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃប្រហស្បតិ៍នេះ បានកត់ត្រានូវករណីឆ្លងថ្មីៗជាង ២៩,០៣៩នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ប្រការនេះបាននាំឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,៤៦០,៧៧០ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៤៥០នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤៣,១៣៤នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ១,៩៣៧,៧៣៨នាក់ ក្រោយពីអ្នកជំងឺចំនួន ២១,៣៤២នាក់ទៀតបានជាសះស្បើយឡើងវិញ៕