(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,០៨៥នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៤៩,៤០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
បើតាមក្រសួងសុខាភិបាលហ្វីលីពីន ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៨,៧៣៣នាក់ផងដែរ ក្រោយអ្នកជំងឺ៣នាក់បន្ថែមទៀតបានស្លាប់។ ចំណែកឯ អ្នកជាសះស្បើយឡើងវិញ មាន៤១៨,៦៨៧នាក់ បន្ទាប់ពីអ្នកជំងឺ ៩,២៦៩នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនហ្វីលីពី ៥.៨៣លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19៕