(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ បាតុភូតរើសអើងជនជាតិអាមេរិកដើមកំណើតអាស៊ី ដែលបូករួមទាំងអាណិកជនចិន និងជនជាតិចិនសញ្ជាតិបរទេសនៅឯនាយសមុទ្រ បានលេចចេញឡើងជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក ដូច្នេះបណ្តាលឱ្យបទឧក្រិដ្ឋហិង្សាពាក់ព័ន្ធ ក៏បានកើតឡើងជាញឹកញាប់ផងដែរ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការ «Stop AAPI Hate» ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ របស់សហរដ្ឋអាមេរិក បានបង្ហាញថា ក្នុងរយៈពេលពីរខែកន្លងទៅនេះ ហេតុការណ៍ចងគំនុំចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី យ៉ាងហោចណាស់ មានដល់ទៅ ៥០៣លើក។
កាលពីថ្ងៃទី២០ ខែមីនា ការដង្ហែក្បួននិងការជួបជុំគ្នាបានផ្ទុះឡើងតាមតំបន់ជាច្រើន នៅសហរដ្ឋអាមេរិកដើម្បីប្រឆាំងតវ៉ា នឹងហេតុការណ៍ចងគំនុំចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី ដែលបានកើនឡើងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក នាពេលកន្លងទៅថ្មីៗនេះ។
រួមមានតាំងពីករណីស្ត្រីដើមកំណើតអាស៊ី ចំនួន៦នាក់បានស្លាប់ ដោយសារការបាញ់ប្រហារ រហូតដល់ករណីមនុស្សចាស់ជរាដើមកំណើតអាស៊ី ដែលមានអាយុជាង៧០ឆ្នាំ ត្រូវគេវាយដំនៅតាមផ្លូវ និងករណីស្ត្រីដើមកំណើតអាស៊ីពីរនាក់បានស្លាប់ ដោយសាររថយន្តបុកអូលចម្ងាយ ១០០ម៉ែត្រក្នុងឧបត្តិហេតុចរាចរណ៍ ឧក្រិដ្ឋកម្មដែលចងគំនុំចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី នៅក្នុងសង្គមអាមេរិកកំពុងមានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។
បញ្ហារើសអើងពូជសាសន៍នៅសហរដ្ឋអាមេរិក បានក្លាយជាបញ្ហាធ្ងន់ធ្ងរជាប្រព័ន្ធក្នុងសង្គមអាមេរិក។ តាមការពិត នៅសហរដ្ឋអាមេរិក ជនជាតិភាគតិច ក្នុងនោះបូករួមទាំងជនជាតិអាមេរិកដើមកំណើតអាស៊ី អាមេរិកឡាទិននិងអាហ្រ្វិកជាដើម សុទ្ធតែប្រឈមនឹងការរើសអើងយ៉ាងធ្ងន់ធ្ងរ។
មនុស្សមិនមែនជនជាតិស្បែកស ត្រូវទទួលរងការរើសអើងពីវិស័យទ្រព្យសម្បត្តិ ឱកាសការងារ រហូតដល់លំនៅដ្ឋាន ការអប់រំ និងសូម្បីតែការទទួលការព្យាលបាលជំងឺនិងភាពយុត្តិធម៌ ហើយភាពអយុត្តិធម៌បែបនេះ បានវិលចុះវិលឡើងដ៍អាក្រក់ជាប់រហូត ដោយសារខ្វះការចូលរួមផ្នែកនយោបាយ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលអាមេរិកមិនដែលដាក់ចេញនូវ បទបញ្ជាការពារណាដែលមានខ្លឹមសារជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនោះឡើយ។ លើសពីនេះទៅទៀត ការរីករាលដាលនៃជំងឺកូវីដ១៩ បាននិងកំពុងធ្វើឱ្យ «អារម្មណ៍ចងគំនុំចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី» មានភាពកាន់តែផុយស្រួយ។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយ ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ពីការរីករាលដាលនៃជំងឺឆ្លង នៅទូទាំងពិភពលោក។ យ៉ាងណាមិញ អ្នកនយោបាយមួយចំនួននៃសហរដ្ឋអាមេរិក មិនបានដោះស្រាយបញ្ហានោះទេ ប៉ុន្តែបែរជាប្រកាន់ទស្សនៈលំអៀងខាងមនោគមវិជ្ជាដើម្បី «ទម្លាក់កំហុស» តាមទំនើងចិត្តនិ ងលាបពណ៌មកលើប្រទេសចិន។ ប្រព័ន្ធសារព័ត៌មានបស្ចិមប្រទេសមួយចំនួន ក៏មិនអើពើនឹងការពិតជាក់ស្តែង និងការព្រមានបែបវិទ្យាសាស្ត្រ ហើយប្រឌិតរឿងថា «វីរុសកូវីដ១៩ បានកើតចេញពីប្រទេសចិន» ដោយខិតខំអស់ពីលទ្ធភាពដើម្បីបង្ករឿងហេតុនៅគ្រប់ទីកន្លែង។
កាលពីថ្ងៃទី២១ ខែមីនា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្នុងមហាសន្និបាតដើម្បីរំលឹក «ទិវាអន្តរជាតិស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍» ថា ពូជសាសន៍និយមគឺជា «ជំងឺរាតត្បាតដ៏អាក្រក់ជាសកល»។ វាមានគ្រោះថ្នាក់និងមានភាពអាក្រក់ ដែលគួរឱ្យស្អប់ខ្ពើមព្រមទាំងអាចមើលឃើញនៅគ្រប់ទីកន្លែង។
ក្នុងនាមជាប្រជាពលរដ្ឋសកល ដែលមានទំនួលសុខត្រូវ ការលុបបំបាត់ពូជសាសន៍និយម គឺជាទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា។ សហរដ្ឋអាមេរិកដែលក្នុងនាមជា «ប្រទេសខ្លាំងផុតលេខលើពិភពលោក» និងអួតអាងថា ខ្លួនជា «ប៉មនៃប្រជាធិបតេយ្យ» ប្រសិនបើមិនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះបញ្ហារបស់ខ្លួន នោះប្រហែលនឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ហើយក៏នឹងនាំមកនូវគ្រោះមហន្តរាយ និងសោកនាដកម្មកាន់តែច្រើន ដល់ពិភពលោកទាំងមូលផងដែរ៕