(ប៉េកាំង)៖ ថ្ងៃទី ២៤ ខែមីនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០២០»។ ខ្លឹមសារសំខាន់មានដូចខាងក្រោម៖
ទី១៖ ការមិនអាចគ្រប់គ្រងជំងឺឆ្លងបានបណ្តាលឱ្យកើតមានសោកនាដកម្ម សហរដ្ឋអាមេរិកអះអាងថាខ្លួនមានធនធានវេជ្ជសាស្ត្រ និងសមត្ថភាពថែទាំនិងព្យាបាលជំងឺ ដ៏ច្រើនបំផុតលើពិភពលោក ក៏ប៉ុន្តែការទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ១៩ ឃើញតែភាពច្របូកច្របល់ រហូតដល់ក្លាយជាប្រទេសដែលចំនួនករណីឆ្លងជំងឺ និងករណី ស្លាប់ច្រើនបំផុតលើលោក។
មេដឹកនាំអាមេរិកបានធ្វេសប្រហែសនឹងការព្រមានផ្នែកដ៏ជំនាញ បែរជាបង្សាបកម្រិតមានគ្រោះនៃជំងឺឆ្លង។ រដ្ឋាភិបាលអាមេរិកបានជ្រើសរើសមិនអនុវត្តសកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងដែលបាននាំឱ្យជំងឺរាលដាលដោយមិនអាចគ្រប់គ្រងបាន។ ការណែនាំអំពីការបង្កានិងការពារជំងឺឆ្លងច្របូកច្របល់គ្នា ធ្វើឱ្យសាធារណជន តាមដានមិនកើត។ ទោះជាបានផ្តល់មតិណែនាំខុសឆ្គង់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្តី ក៏មេដឹកនាំអាណត្តិនោះបានបដិសេធមិនទទួលស្គាល់ថាខ្លួនបានប្រព្រឹត្តិខុស នោះឡើយ។
មនុស្សវ័យចំណាស់បានក្លាយជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុតដោយសាររដ្ឋាភិបាលអាមេរិកមិនដែលខិតខំធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ប្រជាជនក្រីក្រប្រឈមមុខនឹង ការគំរាមកំហែងពីការឆ្លងជំងឺកាន់តែខ្លាំង។ ជនពិការនិងជនដែលគ្មានផ្ទះស្នាក់នៅជួបនឹងការលំបាកខ្លាំង។ ការផ្ទុះជំងឺឆ្លងក្នុងពន្ទនាគារបានគំរាមកំហែង ដល់អាយុជីវិតរបស់អ្នកជាប់គុក។ ការមិនអាចគ្រប់គ្រងជំងឺឆ្លងបានប៉ះពាល់ខ្លាំងលើសុខភាពផ្លូវចិត្តរបស់ប្រជាជនអាមេរិក។
ទី២៖ ប្រជាធិបតេយ្យរបៀបអាមេរិកបាត់បង់របៀបរៀបរយបង្កភាពវឹកវរខាងនយោបាយ។ សហរដ្ឋអាមេរិកតែងបង្អួតថាខ្លួនជា «គំរូ» នៃប្រព័ន្ធប្រជាធិបតេយ្យ ហើយឆ្ការដៃឆ្ការជើង និងគាបសង្កត់តាមតែទំនើងចិត្តទោលើប្រទេសជាច្រើននៅក្រោមផ្ទាំងបដាការពារប្រជាធិបតេយ្យសេរីភាពនិងសិទ្ធិមនុស្ស។ ការបោះឆ្នោតនយោបាយ ដែលសម្រេចដោយលុយកាក់ធាតុពិតគឺជា «ការសម្រេចចិត្តដោយប្រាក់» ប្រជាជនចាប់ផ្តើមមិនសូវមានជំនឿទុកចិត្តចំពោះការបោះឆ្នោត ការបែងចែកអំណាចនិងតុល្យភាព នៃអំណាចបានបំលែងជាការបដិសេធគ្នាទៅវិញទៅមក កុបកម្មក្រោយការបោះឆ្នោតបានរំលេចនូវវិបត្តិប្រជាធិបតេយ្យរបៀបអាមេរិក ភាពវឹកវរខាងនយោបាយដែល កើតឡើងនៅទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង។
ប្រជាធិបតេយ្យរបៀបអាមេរិកមិនត្រឹមតែពិបាកក្នុងការលុបចោលការខ្វែងគំនិតគ្នាខាងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យសង្គមអាមេរិកត្រូវបានបំបែកកាន់តែធ្ងន់ធ្ងរ ថែមទៀត ដែលនាំឱ្យសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាជនអាមេរិកនៅសល់តែឈ្មោះតែប៉ុណ្ណោះ។
ទី៣៖ ការរើសអើងពូជសាសន៍ធ្វើឱ្យស្ថានការណ៍ជនជាតិអាមេរិកដើមកំណើតទីទៃកាន់តែអាក្រក់ទៅៗ។ នៅអាមេរិក ការប្រកាន់ពូជសាសន៍គឺស្ថិតមានជាលក្ខណៈប្រព័ន្ធ សព្វគ្របើនិងចីរភាព។ ដំបូងសិទ្ធិរបស់ជនជាតិឥណ្ឌាអាមេរិកកាំងត្រូវបានរំលោភ។ ទី២ ការធ្វើបាបចំពោះក្រុមជនជាតិអាមេរិកដើមកំណើតអាស៊ីកាន់តែខ្លាំងឡើងៗ។ ទី៣ អត្រាឧក្រិដ្ឋកម្មដោយចងគំនុំបន្តខ្ពស់ ដែលបានរំលេចនូវពីទំនាក់ទំនងពូជសាសន៍ដែលកាន់តែអាក្រក់ទៅៗ។ ទី៤ ការអនុវត្តច្បាប់ដោយហិង្សរបស់ប៉ូលីសបណ្តាលឱ្យ សំណុំរឿងដែលជនជាតិដើមកំណើតអាហ្វ្រិកស្លាប់កើតឡើងជាញឹកញប់។ ទី៤ ជនជាតិស្បែកពណ៌រងគ្រោះពីជំងឺកូវីដ១៩កាន់តែខ្លាំង។ ទី៥ វិស័យតុលាការស្ថិតមាន ការរើសអើងពូជសាសន៍ជាលក្ខណៈប្រព័ន្ធ។
ទី៤៖ សង្គមបន្តច្របូកច្របល់ធ្វើឱ្យគំរាមកំហែងដល់សុវត្ថិភាពរបស់សាធារណជនរដ្ឋាភិបាលគ្មានប្រសិទ្ធភាពក្នុងគាំពារសន្តិសុខសង្គម រឿងបាញ់ប្រហារ និងឧក្រិដ្ឋកម្មដោយហិង្សាបានឈានដល់កម្រិតខ្ពស់ថ្មីក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។ ទី១ អត្រាឧក្រិដ្ឋកម្មបន្តកើនឡើងក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩។ ទី២ ចំនួនឧក្រិដ្ឋកម្មដោយហិង្សាបន្តខ្ពស់ថ្មី។ ទី៣ ការជួញដូរកាំភ្លើងនិងរឿងបាញ់ប្រហារបានឈានទៅដល់កម្រិតខ្ពស់។ ទី៤ បាតុករត្រូវបានបង្ក្រាប ដោយកម្លាំងបាយ។ ទី៥ អ្នកសារព័ត៌មានរងការវាយប្រហារពីស្ថាប័នអនុវត្តច្បាប់ដែលក្នុងកម្រិតមិនធ្លាប់មាន។
ទី៥៖ ការបង្កើនគម្លាតរវាងអ្នកមាននិងអ្នកក្រពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យភាពអយុត្តិធម៌ក្នុងសង្គមកាន់តែមានសភាពធ្ងន់ធ្ងរជំងឺ COVID-19 ធ្វើឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្ររបស់អាមេរិកត្រូវបានពង្រីកយ៉ាងលឿន ការមិនអាចគ្រប់គ្រងការរីករាលដាលនៃជំងឺCOVID-19 បណ្តាលឱ្យមានការបាត់ប់ការងារក្នុងទ្រង់ទ្រាយធំ មនុស្សរាប់សិបលាននាក់ធ្លាក់ខ្លួនក្នុងវិបត្តិស្បៀងអាហារក្នុងបរិបទនៃការរាលដាលនៃជំងឺ COVID-19 ចំនួនប្រជាជនដែលទទួលបានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ បានកាត់បន្ថយយ៉ាងគំហុក គម្លាតឌីជីថលធ្វើឱ្យវិសមភាពខាងការអប់រំកាន់តែមានសភាពធ្ងន់ធ្ងរ។
ទី៦៖ ការជាន់ឈ្លីលើបទបញ្ញត្តិអន្តរជាតិ បណ្តាលឱ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌ នៅពេលដែលការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ត្រូវការសាមគ្គីភាពជាសកល សហរដ្ឋអាមេរិកបានដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និង«កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រព្រឹត្តិអំពើអនុត្តរភាពគំរាមកំហែងអង្គការអន្តរជាតិដាក់ទណ្ឌកម្ម ដោយឯកតោភាគីដែលបានធ្វើឱ្យវិបត្តិមនុស្សធម៌មានសភាពកាន់តែធ្ងន់ធ្ងរ ធ្វើសកម្មភាពយ៉ាងឃោរឃៅចំពោះអ្នកស្វែងរកទីជ្រកកោនបន្តធ្វើមាតុភូមិនិវត្តន៍ ជនអន្តោប្រវេសន៍ ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺ COVID-19 លើកលែងទោសឧក្រិដ្ឋជនសង្គ្រាមដែលបានសម្លាប់ជនស៊ីវិលនៃប្រទេសដទៃទៀត៕