(ឌូបៃ)៖ រោងចក្រថ្មីមួយនៅក្នុងទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងចាប់ផ្ដើមផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm យ៉ាងយូរនៅក្នុងឆ្នាំ២០២១នេះ នៅក្រោមកិច្ចព្រមព្រៀងមួយរវាង Sinopharm និងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 (G42) មានមូលដ្ឋានក្នុងទីក្រុង Abu Dhabi។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។
រោងចក្រខាងលើដែលកំពុងស្ថិតក្រោមការចាប់ផ្ដើមសាងសង់ នៅក្នុងតំបន់សឧស្សាហកម្ម Khalifa នៃទីក្រុង Abu Dhabi (KIZAD) នឹងមានសមត្ថភាពផលិតវ៉ាក់សាំង ២០០លានដូសក្នុងរយៈពេលមួយឆ្នាំ។ ចំណែកឯ វ៉ាក់សាំងដែលផលិតឡើងនៅក្នុងរោងចក្រថ្មីនេះរបស់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានដាក់ឈ្មោះថា Hayat-Vax។ ប៉ុន្តែ វ៉ាក់សាំង Hayat-Vax គឺជាវ៉ាក់សាំងតែមួយដែលប្រើប្រាស់បច្ចេកវិទ្យា «inactivated vaccine» របស់ក្រុមហ៊ុនចិន Sinopharm និងដែលត្រូវបានអនុញ្ញាតសម្រាប់ ការប្រើប្រាស់ជាទូទៅនៅអេមីរ៉ាតអារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
គួរបញ្ជាក់ថា ការផលិតវ៉ាក់សាំង Hayat-Vax ក៏ត្រូវបានចាប់ផ្ដើមហើយដែរនៅឯរោងចក្រមួយក្នុងតំបន់ Ras Al Khaimah ក្រោមកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុន Group 42 និងក្រុមហ៊ុន Gulf Pharmaceutical Industries ដោយរោងចក្រនេះមានសមត្ថភាពវ៉ាក់សាំង ២លានដូសក្នុងមួយខែ៕