(ប៉េកាំង)៖ តបតាមការអញើ្ជញរបស់លោកចូ បៃដិនប្រធានាធិបតីអាមេរិក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុថ្នាក់ មេដឹកនាំតាមប្រព័ន្ធវីដេអូ និងបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរវាងមនុស្សជាតិនិងធម្មជាតិ»។
លោកបានលើកឡើងថាអរិយ្យធម៌ចិនតែគោរពភាពចុះសម្រុងគ្នារវាងធម្មជាតិ និងមនុស្សជាតិជានិច្ច ប្រទេសចិនបានចាត់ទុកផ្នត់គំនិតអេកូអរិយធម៌ ជាការណែនាំ ប្រកាន់ខ្ជាប់នូវញាណទស្សនៈអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលតម្កល់អេកូឡូស៊ីជាអាទិភាពបែបបៃតង និងកាបូនទាប។ ប្រទេសចិននឹងប្រឹងប្រែងសម្រេចការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលពីនេះដល់ឆ្នាំ២០៣០ សម្រេចអព្យាក្រឹត្យភាពកាបូនពីនេះដល់ឆ្នាំ២០៦០។
ប្រទេសចិនបានសន្យាថាពេលវេលាសម្រាប់សម្រេចពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូលដល់អព្យាក្រឹត្យភាពកាបោន ខ្លីដាច់ឆ្ងាយជាងប្រទេសអភិវឌ្ឍន៍ ប្រការនេះប្រទេសចិនចាំបាច់ត្រូវតែធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន៕