(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦០,៣២២,៨០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣៣១,១២៦នាក់ និងជាសះស្បើយឡើងវិញ ១៣៨,០៥៦,៨៧៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៥៥០,១១៥នាក់ ស្លាប់ចំនួន ៥៩៦,៩៤៦នាក់ និងជាសះស្បើយចំនួន ២៦, ៥៥៨,១៣៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៣, ៣៤០,៤២៦នាក់ ស្លាប់ចំនួន ២៥៤,២២៥នាក់ និងជាសះស្បើយ ១៩,៣៧៦, ៦៥០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,២៨៥,០៤៨នាក់ ស្លាប់ ៤២៥,៧១១នាក់ និងជាសះស្បើយ ១៣,៨៤៧, ១៩១នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖