(ម៉ូស្គូ)៖ ក្រសួងសុខាភិបាលរុស្ស៊ី នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៤៦២នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះនាំឱ្យអ្នកឆ្លងសរុបកើនដល់ ៤,៩២២,៩០១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមក្រសួងសុខាភិបាលរុស្ស៊ី ក្នុងរយៈពេលដូចគ្នាអ្នកស្លាប់ ៣៩៣នាក់ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ១១៥,១១៦នាក់ ខណៈ ៤,៥៣៧,៦៣៤នាក់បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេដោយមានចំនួន ១,១៣១,២៣៥នាក់ ហើយមកទល់បច្ចុប្បន្នរុស្ស៊ីបានធ្វើតេស្ដរក COVID-19 លើប្រជាជន ១៣២.៧លាននាក់៕