(ប៉េកាំង)៖ ថ្ងៃទី១៣ ខែឧសភា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Nanyang ខេត្ត Henan ប្រទសចិន។ រសៀថ្ងៃដដែល លោកបានអញ្ជើញទៅដល់ស្រុក Xichcuan ដើម្បីចុះត្រួតពិនិត្យក្បាលព្រែកTaoCha អាងស្តុកទឹក Dan Jiangkou និងភូមិ Zouzhuang ឃុំ Jiuchong ព្រមទាំងស្តាប់របាយការណ៍អំពីការគ្រប់គ្រងសំណង់និងការការពារប្រព័ន្ធអេកូឡូស៊ីប្រភពទឹកនៃវិស្វកម្មផ្នែកកណ្តាលនៃវិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅ ភាគខាងជើង ក៏ដូចជាស្វែងយល់ពីស្ថានការណ៍អំពីការតាំងទីលំនៅថ្មីរបស់ជនអន្តោប្រវេសន៍ការអភិវឌ្ឍឧស្សាហកម្មពិសេសនិងការជំរុញការបង្កើនប្រាក់ចំណូលរបស់ ជនអន្តោប្រវេសន៍នៃវិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើង។
ក្នុងដំណើរនេះ លោក ស៊ី ជីនភីង បានចុះពីឡានដើរចូលទៅក្នុងវាលស្រែស្រូវសាលី ដើម្បីពិនិត្យពីស្ថានការណ៍លូតលាស់របស់ស្រូវសាលី និងស្វែងយល់ពីស្ថានការណ៍ បង្កបង្កើនស្បៀងរដូវក្តៅ។ វិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើងចែកជាបីផ្នែក រួមមានផ្នែកខ្សែខាងកើត ផ្នែកកណ្តាល និងផ្នែកខាងលិចដែលផ្ទេរទឹកពីផ្នែកខាងក្រោម ផ្នែកកណ្តាលនិងផ្នែកខាងលើនៃទន្លេយ៉ាងសេទៅភាគខាងជើងរបស់ប្រទេសចិន។ គំនិតដ៏អស្ចារ្យអំពីវិស្វកម្មដ៏ធំធេងនេះបានលើកឡើងដំបូងកាលពីខែតុលា ឆ្នាំ១៩៥២។
ពេលវេលាកន្លងទៅរយៈពេលជាង ៦០ឆ្នាំហើយ។ កាលពី៧ឆ្នាំមុន ផ្នែកខាងកើតនិងផ្នែកកណ្តាលនៃវិស្វកម្មនេះបានដាក់ឱ្យប្រើប្រាស់ដែលធ្វើឱ្យសុបិក្លាយជាការពិត។ វិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើង បានផ្តល់ផលប្រជយោជន៍ដល់ក្រុងប៉េកាំង ក្រុង Tianjin ខេត្ត Hebei ខេត្ត Shandong និងខេត្ត Henan ជាដើមី ។ គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ ផ្នែកកណ្តាលបានផ្ទេរទឹកចំនួន ៣ ម៉ឺន ៤ពាន់៨រយលានម៉ែត្រគូបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៦៩លាននាក់៕