(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានប្រកាសនៅថ្ងៃសុក្រនេះថា ស្ថានភាពអាសន្នក្នុងប្រទេស ត្រូវបានពង្រីកទៅកាន់តំបន់កាន់តែច្រើនបន្ថែមទៀត ដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លងកូវីដ-១៩ នៅក្នុងតំបន់ទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ការប្រកួតកីឡាអូឡាំពិកដែលមានសុវត្ថិភាព អាចធ្វើទៅបានប្រសិនបើមានវិធានការយ៉ាងម៉ឺងម៉ាត់ ដោយនឹងរារាំងប្រជាជនជប៉ុនសាមញ្ញមិនឱ្យប៉ះពាល់ជាមួយអ្នកដែលចូលរួមព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិក ដែលត្រូវពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាត គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា៕