(ស្រីលង្កា)៖ ក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កានៅថ្ងៃអាទិត្យនេះបានទទួលវ៉ាក់សាំង Sinopharm ចំនួន ០២លានដូសពីប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។
ការមកដល់នេះ នឹងធ្វើឱ្យចំនួននៃវ៉ាក់សាំង Sinopharm ដែលបានមកដល់ប្រទេសស្រីលង្កាចាប់តាំងពីខែមីនាមក មានចំនួន ៧.១លានដូស។
យោងតាមស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលបានឲ្យដឹងា ប្រជាជនប្រមាណជិត ០៣លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំង Sinopharm នៅប្រទេសស្រីលង្ការហូតមកដល់ពេលនេះ ខណៈដែលវ៉ាក់សាំងមួយនេះកំពុងឈានមុខគេ ក្នុងការប្រើប្រាស់នៅទូទាំងប្រទេស។
ស្ថិតិរបស់ក្រសួងសុខាភិបាលបានបង្ហាញទៀតថា ក្នុងចំណោមប្រជាជនជិត ៣លាននាក់ខាងលើនេះ មានជាង ១លាននាក់បានចាក់គ្រប់ដូស។
គួរបញ្ជាក់ថា បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមនឹងរលកឆ្លងទី៣ នៃជំងឺកូវីដ១៩ ដែលអាជ្ញាធរព្រមានពីការរីករាលដាលវីរុសបម្លែងខ្លួនថ្មី Delta។ រហូតមកដល់ពេលេនះ ប្រទេសនេះមានអ្នកជំងឺសរុបចំនួន ២៧៣,០៣១នាក់ចាប់ ក្នុងនោះស្លាប់ ៣,៤៦៧នាក់៕