(មូស្គូម)៖ ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានជូនដំណឹងថា យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីដែលបានបាត់ពីរ៉ាដានៅតំបន់ស៊ីបេរី (Siberia ) ត្រូវបានគេរកឃើញហើយ បន្ទាប់ពីវាបានចុះចតយ៉ាងលំបាក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅមុននេះបន្តិចនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ទោះជាយ៉ាងណា ភ្លាមៗនេះក្រសួងមិនបានបញ្ជាក់ថាតើ អ្នកដំណើរទាំង១៧នាក់នៅរស់រានមានជីវិតទាំងអស់គ្នាឬយ៉ាងណាទេ បន្ទាប់ពីវាត្រូវបានរាយការណ៍ថាបាត់ខ្លួនពីរ៉ាដា។
គួរបញ្ជាក់ថា នាប៉ុន្មានម៉ោងមុននេះអាជ្ញាធររុស្ស៉ីបានឲ្យដឹងថា យន្តហោះមួយគ្រឿងឈ្មោះថា An-28 ដែលដឹកមនុស្សចំនួន ១៧នាក់ បានបាត់ដំណឹង ពេលវាហោះមកនៅក្បែរទីក្រុង ថូម (Tomsk) នៃតំបន់ Siberia៕