(ប៉េកាំង)៖ ជំរាបសួរប្រិយមិត្ត កម្មវិធីពេលនេះសូមពន្យល់ពីប្រយោគបុរាណចិន 天高任鸟飞,海阔凭鱼跃 ដែលមានន័យថា ធម្មជាតិធំណាស់ មេឃខ្ពស់ សមុទ្រធំធេង ដែលបានផ្តល់លំហគ្រប់គ្រាន់សម្រាប់ត្រីហែលតាមទំនើងចិត្ត បក្សីហោះហើរដោយសេរី។ ក្នុងយុគសម័យនេះ ភាសិតនេះត្រូវបានប្រៀបធៀបថា ក្នុងពិភពលោកដ៏ធំទូលាយ មនុស្សយើងអាចបង្ហាញទេពកោសល្យរៀងៗខ្លួនដោយសេរី អាចសម្រេចក្តីសុបិនរៀងៗ ខ្លួនដោយសេរី។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Biden ប្រធានាធិបតីអាមេរិកតាមការណាត់។ លោកបានគូសបញ្ជាក់ត្រង់ៗថានយោបាយចំពោះប្រទេសចិនដែលអាមេរិកបានអនុវត្តនាពេលកន្លងទៅនេះ បានធ្វើឱ្យទំនាក់ទំនងចិន-អាមេរិករងជួបការ លំបាកយ៉ាងខ្លាំង នេះមិនសមស្របនឹងផលប្រយោជន៍រួមនៃបណ្តាប្រទេសលើពិភពលោកទេ។ ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត អាមេរិកជាប្រទេស ជឿនលឿនដ៏ធំបំផុតលើលោក បើចិន និងអាមេរិកធ្វើកិច្ចសហប្រតិបត្តិការ នោះពិភពលោកអាចទទួលបានផលប្រយោជន៍ បើចិន និងអាមេរិកបដិបក្ខគ្នា នោះប្រទេសទាំងពីរ និងពិភពលោកទាំងមូលសុទ្ធតែរងគ្រោះ។

ទំនាក់ទំនងរវាងចិន និងអាមេរិក គឺជាកិច្ចការដែលចាំបាច់ត្រូវដោះស្រាយឱ្យបានល្អ។ ពេញអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចសន្ទនាអំពីយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងចិននិងអាមេរិកកាលពីឆ្នាំ២០១៤ លោក Xi Jinping ធ្លាប់ដកស្រង់ប្រយោគបុរាណចិន 天高任鸟飞,海阔凭鱼跃 ដើម្បីបញ្ជាក់ថា អាមេរិកនិងចិនគួរបង្កើនទំនុកចិត្តចំពោះគ្នា ដោះស្រាយមន្ទិលសង្ស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។

ការបង្កើតទំនាក់ទំនងប្រទេសធំបែបថ្មីរវាងចិននិងអាមេរិក គ្មានបទពិសោធន៍ដែលមានស្រាប់សម្រាប់អនុវត្តតាមនោះទេ ដូច្នេះបើជួបនឹងបញ្ហាលំបាកខ្លះ វាគឺជារឿងធម្មតា។

សំខាន់គឺរួមគ្នាដោះស្រាយបញ្ហា។ លោកបានសង្កត់ធ្ងន់ថាមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំធេងមានលំហគ្រប់គ្រាន់ដើម្បីទទួលយកប្រទេស ធំទាំងពីរចិននិងអាមេរិក។ ជឿជាក់ថាទំនាក់ទំនងចិន-អាមេរិកនឹងផ្តល់សន្តិភាព ភាពរុងរឿង និងវឌ្ឍនភាពកាន់តែច្រើនជូនដល់ពិភពលោក៕