(ប៉េកាំង)៖ នៅវេលាយប់ជ្រៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ រោងចក្រវេចខ្ចប់ផ្លែទុរ៉េនមួយនៃប្រទេសថៃនៅតែបើកភ្លើងដំណើរការ កម្មករជាប់រវល់ យ៉ាងខ្លាំង។ ផ្លែទុរ៉េនដែលពួកគេវេចខ្ចប់រួច គឺដឹកទៅលក់នៅប្រទេសចិន។ អតិថិជនចិនកម្ម៉ង់ទិញផ្លែទុរ៉េនតាមអនឡាញចំនួន ៨ម៉ឺនផ្លែក្នុងរយៈពេល តែមួយនាទី។

អង្គការសហប្រជាជាតិបានលើកឡើងថាមានតែបង្កើនទំនាក់ទំនងភាពជាដៃគូពិភពលោក និងកិច្ចសហប្រតិបត្តិការពិភពលោក ទើបអាចសម្រេចគោលដៅ អភិវឌ្ឍន៍ជានិរន្តរភាពនៃអ.ស.ប.បាន។ កាលពីខែតុលា ឆ្នាំ២០១៣ ប្រទេសចិនបានលើកឡើងថាតាមរយៈទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ ដល់គ្នា និងបរិយាប័ន្ន ដើម្បីឱ្យប្រទេសនៅជុំវិញទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍរបស់ចិនផង ហើយចិនក៏អាចទទួលបានផលពីការអភិវឌ្ឍរួមជាមួយ គ្រប់ប្រទេសនៅជុំវិញផង។ ក្នុងនោះ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានបង្កើតជាសសរទ្រូងនៃសន្តិភាព និងភាពរុងរឿងក្នុងតំបន់ដែលបានផ្តល់ ផលប្រយោជន៍ដល់ប្រជាជនចំនួន ២០០០ លាននាក់នៃប្រទេសចំនួន១១។

«ការគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ» ជាកម្មវត្ថុចម្បងនៃអង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១៥ ដែលត្រូវជាខួប ៧០ ឆ្នាំនៃការបង្កើត អង្គការសហប្រជាជាតិ ប្រទេសចិនបានផ្តល់ «ថូសន្តិភាព» ជូនអង្គការសហប្រជាជាតិ។ លោក Xi Jinping បានសង្កត់ធ្ងន់ក្នុងការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០ ថាប្រទេសចិននឹងធ្វើជាអ្នកស្ថាបនាសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិបានត្រូវកត់ត្រាក្នុងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអ.ស.ប. ក្លាយជាចំណែកដ៏សំខាន់នៃប្រព័ន្ធបញ្ចេញមតិអំពីសិទ្ធិមនុស្សអន្តរជាតិ។ កាលពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ ១៩៩៥ អង្គការសហប្រជាជាតិបានធ្វើ កិច្ចប្រជុំពិសេសនៅក្រុងញូយ៉ក ដើម្បីអបអរខួប ៥០ ឆ្នាំនៃការបង្កើតអ.ស.ប. កាលនោះ លោក Jiang Zemin អតីតប្រធានរដ្ឋចិនបានអញ្ជើញ ថ្លែងសុន្ទរកថាក្រោមចំណងជើងថា «សូមឱ្យយើងរួមគ្នាបង្កើតពិភពលោកដែលកាន់តែល្អបវរ»

ថ្ងៃទី២១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមមូលបទ «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកកាន់តែល្អបវរ» តាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំង។

ព្រិត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ ២០២២ បានកំណត់ពាក្យស្លោកផ្លូវការ៖ 一起向未来
(Together for a Shared Future) ឬ រួមគ្នាដើម្បីចែករំលែកអនាគត