(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានអំពាវនាវនៅពេលចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី១៦ តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំងថា គោលបំណងនិងកម្លាំងចលកររបស់សហគន៍អន្តរជាតិ ក្នុងការរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមបានកើនឡើងឥតឈប់ឈរ បញ្ហាគន្លឹះគឺត្រូវមានប្រតិបត្តិការជាក់ស្តែង។
លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយពីមតិយោបល់អំពីបញ្ហាដូចជា បម្រែបម្រួលអាកាសធាតុ ថាមពល និងការអភិវឌ្ឍជានិរន្តរភាពជាដើម អាកប្បកិរិយាពាក់ព័ន្ធរបស់លោកបានឆ្លើយតបនឹង បញ្ហាប្រឈមដែលបណ្តាប្រទេសនានាត្រូវទប់ទល់ជាមួយគ្នា ដូច្នេះមានសារសំខាន់សម្រាប់ការអនុវត្តជាក់ស្តែង និងអត្ថន័យវែងឆ្ងាយ។
តើសហគមន៍អន្តរជាតិត្រូវចាត់ប្រតិបត្តិការជាក់ស្តែងយ៉ាងណា សម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមដូចជា បម្រែបម្រួលអាកាសធាតុ និងថាមពល? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមបីចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុងរ៉ូមលើកនេះថា ចាត់វិធានការ និងគោលនយោបាយមានតុល្យភាពដោយគ្រប់ជ្រុងជ្រោយ អនុវត្ត «អនុសញ្ញាក្របខ័ណ្ឌអំពីបម្រែបម្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងក្រុងប៉ារីស» ប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្កើនការផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ គំនិតផ្តួចផ្តើមចំណុចទាំងបីនេះ បានបន្តស្មារតីនៃសុន្ទរកថារបស់ លោកប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងកិច្ចប្រជុំដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលក្រុងរ៉ូម ហើយបានចង្អុលទិសដៅនិងបំពេញបន្ថែមកម្លាំងចលករសម្រាប់ឱ្យប្រទេស G20 ឆ្លើយតបនឹបញ្ហាប្រឈម។
ការសម្រេចគោលដៅដ៏ធំសំខាន់នីមួយៗ សុទ្ធតែត្រូវធ្វើប្រតិបត្តិការជាក់ស្តែងឥតឈប់ឈរ។ ក្នុងកិច្ចប្រជុំកំពូល លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីវិធានការជាក់ស្តែងរបស់ភាគីចិន ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយ ការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល នៅមុនឆ្នាំ២០៣០និងអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០ រួមមានទាំងនឹងប្រកាសជាបន្តបន្ទាប់នូវផែនការអនុវត្ត និងវិធានការស្តីពីកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល លើវិស័យនិងមុខរបរសំខាន់ៗ ដើម្បីគាំទ្រតំបន់ មុខរបរនិងសហគ្រាសដែលមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រេចការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលមុនគេ។ នេះជាភស្តុតាងមួយទៀតដែលអាចបញ្ជាក់ថា ភាគីចិននឹងចាត់ការប្រតិបត្តិការជាក់ស្តែង។
ខណៈពេលរៀបចំធ្វើកិច្ចប្រជុំកំពូលក្រុងរ៉ូមនៃប្រទេស G២០ មហាសន្និបាតបម្រែបម្រួលអាកាសធាតុលើកទី២៦ នៃអង្គការសហប្រជាជាតិក៏បានបើកធ្វើនៅក្រុង Glasgow នៃតំបន់ស្កុតឡេនរបស់អង់គ្លេសដែរ។ អ្នកផងទាំងពួងបានរំពឹងទុកជាទូទៅថា សហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសរីកលូតលាស់អាចធ្វើតាមពាក្យសន្យា លើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបង្កើនកម្លាំងផ្តល់ការគាំទ្រដល់ ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
បច្ចុប្បន្ននេះ ពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ដូច្នេះពិភពលោកបានត្រូវការ ប្រតិបត្តិការជាក់ស្តែងជាងពេលណាៗទាំងអស់។ គំនិតផ្តួចផ្តើមនិងវិធានការជាក់ស្តែងដែលភាគីចិន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលក្រុងរ៉ូមទាំងនេះ នឹងជំរុញប្រទេស G២០ ប្រមូលផ្តុំគំនិតឯកភាពរួម បង្កើនការប្រតិបត្តិការ ក្នុងន័យដើរតួនាទកាន់តែធំដើម្បីដឹកនាំពិភពលោកទាំងមូល ដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍជាមួយគ្នា៕