(ប៉េកាំង)៖ ឆ្នាំ ២០២១ គឺជាខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយគណបក្សទាំងមូលបានធ្វើការអប់រំ និងសិក្សាពីប្រវត្តិសាស្ត្របក្ស។ កាលពីថ្ងៃទី ២៤ ខែធ្នូ កិច្ចប្រជុំបូកសរុប ការអប់រំ និងសិក្សាពីប្រវត្តិសាស្ត្របក្ស បានបើកធ្វើនៅទីក្រុងប៉េកាំង។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការអប់រំ និងសិក្សាពីប្រវត្តិសាស្ត្របក្សនៅទូទាំងបក្ស គឺជាសេចក្តីសម្រេចចិត្តនៃយុទ្ធសាស្ត្រដ៏សំខាន់មូយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សមាជិកបក្ស និងកម្មាភិបាលទាំងអស់ បានទទួលការអប់រំផ្នែកនយោបាយគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើឱ្យមានការកែលម្អនូវគំនិត និងស្មារតី ដែលបានបង្កើនទំនុកចិត្ត ផ្នែកប្រវត្តិសាស្ត្ររបស់គណបក្ស ក៏ដូចជាបានលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មី សាមគ្គីភាព និងកម្លាំងតស៊ូប្រយុទ្ធរបស់គណបក្សផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែបង្កើតយន្តការអប់រំ និងសិក្សាប្រកបដោយប្រសិទ្ធភាពយូរអង្វែង ដើម្បីពង្រឹង និងពង្រីកសមិទ្ធិផលនៃការអប់រំ និងសិក្សាពីប្រវត្តិសាស្ត្របក្ស បង្កើនទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ចិន និងសម្រេចបាននូវការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ រួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិ នៅទូទាំងប្រទេសឱ្យខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅក្នុងយុគសម័យថ្មី៕