(ប៉េកាំង)៖ ដើម្បីមើលការអភិវឌ្ឍនៅក្នុងទឹកដីដ៏ធំធេងរបស់ប្រទេសចិនមាន «ទីកំណប់ទ្រព្យ» ចំនួន ១៨៦៦ កន្លែងទាំងនេះមានលក្ខណៈពិសេស ដោយឡែកពីគ្នាពួកវាមានឈ្មោះរួមមួយហៅថា «ស្រុក»។ មនុស្សខ្លះនិយាយថា ស្រុកគឺជាសាវតារបស់ចិន ប្រទេសចិនមានស្រុកបរិមាណធំ និងច្រើនប្រភេទ ហើយមានលក្ខណៈពិសេសដោយឡែកពីគ្នា ប្រទេសចិនមានស្រុកនិងក្រុងកម្រិតស្រុកចំនួន១៩៦៦ ប្រជាជនរស់នៅមានប្រហែល ២៥០លាននាក់ ដំណើរការនគរូបនីយកម្មរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។

ស្រុក Huocheng ភូមិភាគស្វយ័ត Xinjiang កន្លែងល្អនៅភូមិភាគស្វយ័ត Xinjiang ទេសភាពដ៏ស្រស់ស្អាតនៅតំបន់ស្វយ័ត Yili។ ទីនេះជាស្រុក Huocheng តំបន់ស្វយ័ត Yili ស្រុក Huocheng ជាមូលដ្ឋានដាំផ្កាឡាវេនឌ័រធំជាងគេទី៣ នៅលើពិភពលោក ហើយ ៩៥% នៃផ្កាឡាវេនឌ័ររបស់ប្រទេសចិនគឺមកពី តំបន់ស្វយ័ត Yili។ ស្រុក Huocheng បានដាំផ្កាឡាវេនឌ័រចំនួន ៣៧៣៣ ហិកតា តម្លៃទិន្នផលប្រចាំឆ្នាំនៃប្រព័ន្ធឧស្សាហកម្មផ្កាឡាវេនឌ័រលើសពី១០ រយលានយាន់។

សូមស្វាគមន៍មកកាន់ស្រុក Huocheng ដើម្បីចាប់អារមណ៍ពីមនោសញ្ចេតនាពណ៌ស្វាយនៅរដូវក្តៅ។ ក្រុង Aershan (ក្រុងកម្រិតស្រុក) នៃភូមិភាគស្វយ័ត ម៉ុងហ្គោលីខាងក្នុង ទីនេះតំណាងឱ្យភាពបរិសុទ្ធ ទីនេះមានមេឃពណ៌ខៀវបំផុតនិងមនុស្សស្មោះត្រង់បំផុត។ ច្រើនឆ្នាំបានកន្លងផុតទៅ ក្រុង Arshan កាន់តែស្រស់ស្អាតគ្រប់ពេល ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។ អត្រាគ្របដណ្តប់ព្រៃឈើនៃក្រុង Aershan គឺខ្ពស់រហូតដល់ ៨៦% ហើយប្រាក់ចំណូល ប្រចាំឆ្នាំពីវិស័យទេសចរណ៍ស្មើនឹងពាក់កណ្តាលនៃផលិតកម្មសរុបរបស់ស្រុក។

កោះ Dongshan ខេត្ត Fujian គឺជាកោះធំទី២ នៅខេត្ត Fujian ដែលមានឆ្នេរសមុទ្រប្រវែង ១៦២ គីឡូម៉ែត្រ។ សេដ្ឋកិច្ចសមុទ្រជំរុញការអភិវឌ្ឍយ៉ាងខ្លាំង របស់ស្រុក Dongshan។ នៅឆ្នាំ២០២១ តម្លៃផលិតផលសេដ្ឋកិច្ចសមុទ្រស្រុក Dongshan ប្រហែល ២៦៥រយលានយាន់ប្រាក់ចិន បរមាណទំនិញចេញ ចូលប្រចាំឆ្នាំរបស់កំពង់ផែគឺប្រហែល ២៥០ ម៉ឺនតោន។ សូមស្វាគមន៍មកកាន់កោះ Dongshan ដើម្បីរីករាយជាមួយពេលវេលានៅមាត់សមុទ្រ។

ក្រុង Enshi ខេត្ត Hubei (ក្រុងកម្រិតស្រុក) Webcasting កំពុងក្លាយជា «ការងារកសិកម្ម» ថ្មីរបស់កសិករនៅក្រុង Enshi ។ អ្នកទេសចរកាន់តែច្រើនឡើងៗ ចាប់អារម្មណ៍ពីជីវិតជនបទ និងភ្លក់រសជាតិពិសេសក្នុងស្រុក។ នៅឆ្នាំ២០២១ ទំហំដោះដូរពាណិជ្ជកម្មអេឡិចត្រូនិករបស់ក្រុង Enshi មានប្រហែល ៣៦ រយលានយាន់ ការលក់ផលិតផលកសិកម្មសរុបមានប្រហែល ៤៥៣ លានយាន់។ ក្មេងស្រីជនជាតិ Tujia សូមស្វាគមន៍លោកអ្នកមកកាន់ក្រុង Enshi។

ស្រុក Changxing ខេត្ត Zhejiang កម្មវិធីឌីជីថលគ្រប់ប្រភេទដែលប្រជាជន Changxing ប្រើប្រាស់ជារៀងរាល់ថ្ងៃ បានផលិតនៅទីនេះ។ នៅស្រុក Changxing មានពាក្យមួយឃ្លាថា លេខកូដ QR មួយដើរជាមួយគ្នា អនាគតគឺនៅក្បែរលោកអ្នក។ នៅឆ្នាំ២០២១ GDP របស់ស្រុក Changxing ឡើងដល់ ៨០១.៤ រយលានយាន់ កំណើនប្រចាំឆ្នាំជាមធ្យម ៧.៤ % ស្រុកនៃប្រទេសចិននឹងនាំមកឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុន ជឿជាក់ថាពន្លឺអំពូលនៅ ក្នុងស្រុកនានា មិនត្រឹមតែបំភ្លឺទីក្រុងនិងភូមិដ៏សកម្មប៉ុណ្ណោះទេ ក៏នឹងមើលឃើញពីភាពរឹងមាំនិងកម្លាំងចលករនៃសេដ្ឋកិច្ចចិនផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន