(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ វេបសាយ The Intercept ដែលជាវេបសាយស៊ើបអង្កេតរបស់អាមេរិកបានទម្លាយព័ត៌មានដ៏សំខាន់មួយ ពោលគឺចាប់ពី ឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ តាមរយៈកម្មវិធី «127e» អាមេរិកបានបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោកយ៉ាងហោចណាស់ចំនួន២៣លើក ក្នុងនោះ មានសង្គ្រាមយ៉ាងហោចណាស់១៤លើក គឺកើតឡើងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក។

គ្រាន់តែនៅឆ្នាំ២០២០ ក៏មានកម្មវិធីយ៉ាងហោចណាស់ចំនួន១៤ ឋិតក្នុងភាពរស់រវើកដែរ។ បើសិនជានេះជាការពិត នោះនឹងជាភស្តុតាងមួយទៀតដែលអាច បញ្ជាក់ថា អាមេរិកបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោកក្នុងរយៈពេលយូរ ក៏បានបញ្ជាក់ថែមទៀតថាអាមេរិកជាប្រភពបង្កភាពចលាចល នៅលើពិភពលោក។

ពិតមែនតែអាមេរិកចង់រក្សាជាការសម្ងាត់ ប៉ុន្តែនិយាយចំពោះសហគមន៍អន្តរជាតិ អាមេរិកបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទីនៅលើពិភពលោក នេះជាការសម្ងាត់ ដែលអ្នកផងទាំងពួងបានដឹងគ្រប់ហើយ។ អ្វីដែលហៅថាសង្គ្រាមរបស់ភ្នាក់ងារស្តីទី គឺមានន័យថា ដើម្បីចៀសវាងកុំឱ្យចូលរួមការប៉ះទង្គិចដោយផ្ទាល់ ប្រទេសធំមួយចំនួនបានញុះញង់ និងផ្តល់ការគាំទ្រដល់ភ្នាក់ងារស្តីទីសម្រាប់ធ្វើសង្គ្រាម ប៉ុនប៉ងរងហានិភ័យអប្បបរមា តែសម្រេចបាននូវផលប្រយោជន៍ អតិបរមា។ យោងតាមសង្គ្រាមលោកលើកទីពីរបានបញ្ចប់ និងសង្គ្រាមត្រជាក់បានចាប់ផ្តើមសង្គ្រាមរបស់ភ្នាក់ងារស្តីទីបានក្លាយជារូបភាពដ៏សំខាន់មួយ នៃការប៉ះទង្គិចនៅលើពិភពលោកជាសន្សឹមៗ។

កាលពី១៩៥៥មកម្ល៉េះ លោក Eisenhower ប្រធានាធិបតីអាមេរិកកាលនោះក៏បានអះអាងថា សង្រ្គាមរបស់ភ្នាក់ងារស្តីទីជា «ការធានារ៉ាប់រងថោកជាងគេ នៅលើពិភពលោក»។ ខ្លឹមសារដែលវេបសាយ «The Intercept» បានទម្លាយនេះ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះនៃទង្វើរបស់អាមេរិក ក្នុងរយៈពេលរាប់សិប ឆ្នាំកន្លងមក។ ចាប់ពីមជ្ឈិមបូព៌ា ដល់អឺរ៉ុបខាងកើត រហូតដល់អាមេរិកឡាទីន នៅពីក្រោយរាល់ភាពចលាចលដែលកើតឡើង នៅលើពិភពលោកសុទ្ធតែមាន ស្រមោលរបស់អាមេរិក។

វាញៀនធ្វើ «បដិវត្តន៍ពណ៌» និងបណ្តុះបណ្តាលភ្នាក់ងារស្តីទីក្នុងតំបន់ ជាឧក្រិដ្ឋជនជើងចាស់ក្នុងការបំផុសសង្គ្រាមរបស់ភ្នាក់ងារស្តីទី។ ថ្ងៃទី៤ ខែកក្កដា ជាទិវាឯករាជ្យរបស់អាមេរិក។ ក្នុងរយៈពេលជាង២៤០ឆ្នាំកន្លងមក គ្រាន់តែក្នុងរយៈពេលមិនដល់២០ឆ្នាំ អាមេរិកមិនបានចូលរួមសង្គ្រាម។ បើសិនជាបូករួម ទាំងកម្មវិធី «127e» ដែលប្រព័ន្ធសារព័ត៌មានបានទម្លាយនាពេលថ្មីៗ នោះស្ទើរតែគ្រប់ពេលវេលា អាមេរិកមិនដែលឈប់ម៉ាស៊ីបំផុសសង្គ្រាម «ម៉ាកអាមេរិក» នោះទេ។ កម្លាំងចលកររបស់វាមកពីការចង់ស្វែងរកប្រាក់ចំណេញនិងអនុត្តរភាព ផលវិបាករបស់វាគឺធ្វើឱ្យ«ភ្នាក់ងារស្តីទី» និងប្រទេសជាគោលដៅ ធ្លាក់ក្នុងការ ប៉ះទង្គិចនិងភាពចលាចល បណ្តាលឱ្យប្រជាជនឥតទោសស្លាប់បាត់បង់ជីវិត និងស្ថានការណ៍ក្នុងតំបន់មានភាពច្របូកច្របល់កាន់តែធ្ងន់ធ្ងរឡើង។

«ការបំផុសសង្គ្រាមជាជំងឺញៀនម្យ៉ាង មានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានិងកាចសាហាវ ដោយសារសង្គ្រាមជាគ្រឿងញៀន»។ នេះជាបុព្វកថារបស់ ខ្សែភាពយន្តដែលទទួលបានវង្វាន់អូស្ការក្រោមចំណងជើងថា « The Hurt Locker» ដែលបានបង្ហាញថា ឱ្យតែមានសង្គ្រាមមិនថាធ្វើតាមរូបភាពណា សុទ្ធតែនឹងសម្លាប់អាយុជីវិតមនុស្ស។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិកឃើញតែទ្រព្យសម្បតិ្ត និងអនុត្តរភាព ទីបំផុតពិតជានឹងបង់តម្លៃដ៏ឈឺចាប់ ដោយសារ «ជំងឺញៀនសង្គ្រាម» ជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន