(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវី ១៩ ចំនួន ១,៤០៦នាក់ នៅថ្ងៃសៅរ៍នេះ ដែលចំនួននេះគឺមានកើនឡើងជាងកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន ស៉ីនហួ (Xinhua) នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។
បូកបន្ថែមកណីឆ្លងខាងលើនេះ បាននាំឱ្យចំនួនសរុបដល់កើនឡើងដល់ ១០,៧៥៤,៣៤៨ និងអ្នកស្លាប់សរុបចំនួន៤៣,០៨៨នាក់។ រីឯអ្នកជំងឺកូវីដ ១៩ ចំនួន ៩,៧៥៦,៣៨៧ បានជាសះស្បើយ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលវៀតណាម, ប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ជាង ២០៧,៤ លាន បានទទួលការចាក់វ៉ាក់សាំងទូទាំងប្រទេស៕