(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,២៤១ករណីទៀត និងស្លាប់ថ្មី ៤នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam ទី៣០ ខែសីហា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែម ៤នាក់ទៀតផងដែរ។
គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,៤០៨,៩៥២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១០,១៧០,២៧១នាក់ និងស្លាប់សរុបចំនួន ៤៣,១១៧នាក់៕