(ប៉េកាំង)៖ ពេលនិយាយដល់មនោសញ្ចេតនាចំពោះ គ្រួសារលោកមានប្រសាសន៍ថា ជនជាតិចិនមានពិធីបុណ្យជាច្រើនក្នុងមួយឆ្នាំ ពេលពិធីបុណ្យមកដល់គឺមានន័យថារាប់ពាន់គ្រួសារបានជួបជុំគ្នា ចែករំលែកភាពសប្បាយរីករាយក្នុងគ្រួសារ សួរសុខទុក្ខសាច់ញាតិនិងមិត្តភក្តិ ជូនពរគ្នាទៅវិញទៅមក ដែលបានបញ្ជាក់ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងសមាជិកគ្រួសារ រវាងមិត្តភក្តិ គូស្នេហា និងរវាងមិត្តរួមការងារ។
សង្គមបច្ចុប្បន្ននេះប្រែប្រួលយ៉ាងឆាប់រហ័ស មនុស្សជាប់រវល់នឹងការងារភ្លេចបាយភ្លេចទឹក ចល័តគ្រប់ទិសទីដើម្បីតែទ្រទ្រង់ជីវភាព ប៉ុន្តែសូមកុំភ្លេចមនោសញ្ចេតនាពិតរបស់មនុស្ស កុំកាត់ផ្តាច់មនោសញ្ចេតនាពិតដោយសារនៅឆ្ងាយពីគ្នា កុំភ្លេចមនោសញ្ចេតនាពិត ដោយសារភាពរវល់មមាញឹកប្រចាំថ្ងៃ កុំធ្វេសប្រហែសមនោសញ្ចេតនាពិត ខណៈពេលដែលកំពុងខិតខំតស៊ូទាំងយប់ទាំងថ្ងៃ។ ស្នេហាជាតិ គឺជាអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត និងស្ថិតស្ថេរបំផុតក្នុងលោក ដែលជាប្រភពនៃការកសាងគុណធម៌របស់បុគ្គល និងជាមូលដ្ឋានគ្រឹះនៃការកសាងបុណ្យកុសល។
លោក ស៊ុន យ៉ាតសេន មានប្រសាសន៍ថា កិច្ចការដែលអស្ចារ្យបំផុតនៃការធ្វើជាមនុស្សគឺ «ត្រូវចេះស្រឡាញ់ជាតិ»។ យើងតែងតែនិយាយថា ធ្វើជាមនុស្សគួរមានភាពស្មោះត្រង់ និងបុគ្គលិកលក្ខណៈ។ មិនថាសុចរិត ឬបុគ្គលិកលក្ខណៈទេ ស្នេហាជាតិគឺឈានមុខគេ។ យើងជាកូនចៅរបស់ប្រជាជាតិចិន យើងត្រូវស្វែងយល់ពីប្រវត្តិនៃប្រជាជាតិចិន ចម្លងបន្តនូវហ្សែនវប្បធម៌ចិន មានមោទនភាពចំពោះជាតិ និងជឿជាក់លើវប្បធម៌ខ្លួនឯង។ យើងត្រូវតែគិតគូរដល់ប្រទេសជាតិ និងប្រជាជនគ្រប់ទិសទី និងគ្រប់ពេលវេលា ដើម្បី «ស្រលាញ់អ្នកនាំប្រយោជន៍ជូនជាតិ និងស្អប់អ្នកបំផ្លាញជាតិ»។ ស្នេហាជាតិមិនអាចត្រឹមតែស្ថិតនៅពាក្យស្លោកទេ ប៉ុន្តែគួរតែភ្ជាប់ឧត្តមគតិរបស់ខ្លួន ជាមួយអនាគតជាតិមាតុភូមិ ហើយភ្ជាប់ជីវិតរបស់ខ្លួនជាមួយវាសនាប្រទេសជាតិ ចាក់ឫសក្នុងប្រជាជន និងរួមចំណែកដល់ប្រទេសជាតិ។
គ្មានគ្រួសារណាដែលមានសុភមង្គលឡើយ បើគ្មានប្រទេសរីកចម្រើន ដូចគ្នាដែរ គ្មានប្រទេសណាអាចរីកចម្រើនបានឡើយ បើរាប់ពាន់គ្រួសារគ្មានសុភមង្គល។ យើងត្រូវផ្សាព្វផ្សាយយ៉ាងខ្លាំងក្លានូវមនោសញ្ចេតនាស្រឡាញ់គ្រួសារ និងស្នេហាប្រទេសជាតិក្នុងសង្គមទាំងមូល បណ្តុះបណ្តាលនិងអនុវត្តនូវតម្លៃសង្គមនិយមស្នូល លើកកម្ពស់ស្មារតីស្នេហាជាតិ សមូហភាព និងសង្គមនិយម និងឃោសនានូវការបង្រួបបង្រួមដែលស្រឡាញ់គ្រួសារនិងស្នេហាជាតិ ដើម្បីឱ្យមនុស្សគ្រប់គ្នា និងគ្រប់ក្រុមគ្រួសាររួមចំណែកដល់មហាគ្រួសារប្រជាជាតិចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន