(ប៉េកាំង)៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានជួបសំណេះសំណាលនិងធ្វើកិច្ចផ្លាស់ប្តូរ ជាមួយសមាជិកជាតំណាងនៃក្រុមប្រឹក្សាទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងចិន ក្រុមប្រឹក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន និងសភាពាណិជ្ជកម្មអាមេរិកនៅក្រុងញ៉ូវយក។

ទាក់ទិននឹងអនាគតនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកមានភាពប្រាកដប្រជាកាន់តែតិចទៅៗ ហើយមានភាពមិនប្រាកដប្រជាកាន់តែច្រើន លោក Wang Yi បានអធិប្បាយពី «ភាពប្រាកដប្រជា» ចំនួន៥របស់ប្រទេសចិន ពោលគឺ ទី១ អនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិន គឺមានភាពប្រាកដប្រជា។ ទី២ សេចក្តីសម្រេចចិត្តអំពីកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន គឺមានភាពប្រាកដប្រជា។ ទី៣ គោលនយោបាយចិនចំពោះសហរដ្ឋអាមេរិក គឺមានភាពប្រាកដប្រជា។ ទី៤ អាកប្បកិរិយាដែលប្រទេសចិនបន្តបង្កើន កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា។ ទី៥ ឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើកិច្ចសម្របសម្រួលព្វហុភាគីជាមួយសហរដ្ឋអាមេរិកគឺមានភាពប្រាកដប្រជា៕

វិទ្យុមិត្តភាពកម្ពុជាចិន