(តូក្យូ)៖ សមត្ថកិច្ចជប៉ុនបានឲ្យដឹងនៅអាទិត្យនេះថា គ្រោះអគ្គីភ័យនៅក្នុងផ្ទះអាផាតមិនមួយ ដែលមានកម្ពស់បីជាន់ក្នុងទីក្រុង Kobe ភាគខាងលិចប្រទេសជប៉ុន បានសម្លាប់មនុស្ស ០៤នាក់ និង០៤នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២២​ ខែមករា ឆ្នាំ២០២៣។

នាយកដ្ឋានពន្លត់អគ្គីភ័យត្រូវបានជូនដំណឹងអំពីអគ្គីភ័យ ដោយការហៅសង្គ្រោះបន្ទាន់នៅម៉ោងប្រហែល ១៖៣០អាត្រាត (ម៉ោងក្នុងតំបន់) ។ សាកសព​បួន​នាក់​ត្រូវ​បាន​រក​ឃើញ​ បន្ទាប់​ពី​អាជ្ញាធរបានពន្លត់អគ្គីភ័យរួចរាល់ ហើយមនុស្ស ០៤នាក់ទៀតដែលមានអាយុចន្លោះពី ៤០ទៅ ៧០ឆ្នាំរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទោះយ៉ាងណា មូលហេតុនៃអគ្គីភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ៕