(ប៉េកាំង)៖ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ នៃវេទិកា Boao សម្រាប់អាស៊ីដែលមានរយៈបេល៤ថ្ងៃ បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងBoao ខេត្ត Hainan។ នៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ភ្ញៀវកិតិ្តយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា និន្នាការងើបឡើងវិញ និងល្អប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិនបានធ្វើឱ្យអ្នកផងទាំងពួង មានការរំពឹងទុកកាន់តែខ្លាំងចំពោះ ការអភិវឌ្ឍរបស់អាស៊ីនាពេលអនាគត ហើយក៏កាន់តែរំពឹងទុកដែរថា ប្រទេសចិននឹងបំពេញបន្ថែមកម្លាំងចលករដល់ ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃពិភពលោក។

លោក Ban Ki-moon ប្រធានក្រុមប្រឹក្សាវេទិកា Boao សម្រាប់អាស៊ីបានមានប្រសាសន៍ថា “ឥឡូវនេះប្រទេសចិនកំពុងស្ថិតក្នុង ដំណាក់កាលសំខាន់នៃការធ្វើបរិវត្តកម្ម ដែលមិនត្រឹមតែផ្តោតលើរូបមន្តកំណើនបែបប្រពៃណីទៀតហើយ តែកាន់តែផ្តោតទៅលើគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍ។ ការប្រែប្រួលនេះតម្រូវឱ្យមានចក្ខុទស្សនៈវិស័យវែងឆ្ងាយ និងមានភាពក្លាហាន។ ប៉ុន្តែបើមើល ក្នុងរយៈពេលវែង ការប្រែប្រួលបែបនេះ ពិតជានឹងជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនខានដែលជា ដំណឹងដ៏ល្អមួយ។ ការប្រែប្រួលបែបនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តក៏មានឥទ្ធិពលវិជ្ជមាន ដល់ដៃគូពាណិជ្ជកម្មរបស់ចិននៅអាស៊ី និងពិភពលោកផងដែរ”៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន