(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានឃោសនាបំប៉ោងអំពីអ្វីដែលហៅថា អតិរេកផ្នែកសមត្ថភាពផលិតកម្ម របស់ប្រទេសចិន ហើយបានសំដៅមុខព្រួញទៅរក ផលិតផលថាមពលថ្មីរបស់ចិន ក្នុងចំណោមនោះ រថយន្តអគ្គិសនីគឺលេចធ្លោជាពិសេស។

ប្រទេសចិនជាប្រទេសផលិត និងលក់រថយន្តអគ្គិសនីធំទីមួយលើពិភពលោក។ ក្នុងឆ្នាំ ២០២៣ បរិមាណផលិតរថយន្តអគ្គិសនីរបស់ចិន មានចំនួន ៩,៥៨៧ លានគ្រឿង និងបាននាំចេញ ១,២០៣ លានគ្រឿង។ ទិន្នន័យបង្ហាញថា សមត្ថភាពផលិតកម្មជិត ៩០% របស់ប្រទេសចិនបានប្រើប្រាស់ សម្រាប់បំពេញតម្រូវការ នៃទីផ្សារក្នុងស្រុក។ និយាយចំពោះពិភពលោក ការនាំចេញរបស់ចិនលើ វិស័យរថយន្តអគ្គិសនីគឺជាសមត្ថភាពផលិតកម្មកម្រ និងមានគុណភាពខ្ពស់ បើចង់សម្រេចគោលដៅបញ្ចេញកាបូនសូន្យ នៅជុំវិញពិភពលោក គឺត្រូវការសមត្ថភាពផលិតកម្មនៃរថយន្តអគ្គិសនីកាន់តែច្រើនថែមទៀត។

សមត្ថភាពផលិតកម្មនៃរថយន្តអគ្គិសនី មិនត្រឹមតែមិនមានសភាពអតិរេកប៉ុណ្ណោះទេ តែគឺមិនទាន់អាចបំពេញតាមតម្រូវការទីផ្សារឡើយ។ ការឃោសនាបំប៉ោងរបស់អាមេរិក គឺជាការអន្ទះសាចំពោះការអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន