(មូស្គូ)៖ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួននាប៉ុន្មានថ្ងៃនេះថែមទៀត គ្រាដែលអ៊ុយក្រែនកំពុង ទន្ទឹងរង់ចាំជំនួយយោធាពីសហរដ្ឋអាមេរិក។ ស្ថាប័នព្រឹទ្ធសភាអាមេរិកបានអនុម័តលើកញ្ចប់ សន្តិសុខជំនួយយោធាជាចុងក្រោយ និងច្បាប់ហិរញ្ញវត្ថុយោធាតម្លៃ៩៥ពាន់លានដុល្លាររួម ទាំងជំនួយ៦១ពាន់លានដល់អ៊ុយក្រែនដែរនោះ ត្រូវបានចុះហត្ថលេខានៅថ្ងៃពុធទី២៤មេសា ដើម្បីឱ្យជំនួយយោធាបានចាប់ផ្តើមបញ្ជូនមកអ៊ុយក្រែនចាប់ពីសប្តាហ៍នេះទៅ។ ទោះជាយ៉ាង ណាក៏ដោយ អ៊ុយក្រែនត្រូវគេរាយការណ៍អំពីឧបសគ្គមួយទៀត គឺការខ្វះទាហានប្រយុទ្ធលើសមរភូមិ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងថា រុស្ស៊ីនឹងបង្កើនការវាយប្រហារដាក់ ទៅលើកន្លែងស្តុកគ្រឿងសព្វាវុធរបស់លោកខាងលិចដែលរក្សាទុកក្នុងប្រទេសអ៊ុយក្រែន។ សម្តីព្រមានរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទន្ទឹមនឹងការវាយប្រហារតាមផ្លូវអាកាសរបស់​រុស្ស៊ីដាក់លើក្រុង Kharkiv បានធ្វើជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ និងទន្ទឹមការបង្កើតរោងចក្រ ផលិតអាវុធមួយចំនួន បានដំណើរការសាឡើងវិញប​ន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តលើ កញ្ចប់ជំនួយ យោធា៦១ពាន់លានមកឱ្យអ៊ុយក្រែន។

ស្ថាប័នព្រឹទ្ធសភាអាមេរិកត្រូវគេរាយការណ៍ថា បានអនុម័តជាបន្ថែមទៀតកាលពីថ្ងៃអង្គារ៍ លើ កញ្ចប់ជំនួយសន្តិសុខជាតិនោះ និងបានបញ្ជួនទៅប្រធានាធិបតីអាមេរិក ដើម្បីការចុះហត្ថលេ ខាជាចុងក្រោយ។ ការអនុម័តក្នុងស្ថាប័នព្រឹទ្ធសភានោះ មានសម្លេងគាំទ្រ៧៩ទល់នឹង១៨ សម្លេង ដែលក្នុងនោះសម្លេងគាំទ្រពីសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋមានចំនួន ១៥នាក់និងមានសម្លេងប្រឆាំងពីគណបក្សប្រជាធិបតេយ្យចំនួន៣សម្លេង។ លោកចូបៃដិន ត្រូវចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់នេះ នៅថ្ងៃពុធទី២៤មេសា ដែលមានន័យថា ជំនួយ៦១ពាន់លានសម្រាប់អ៊ុយក្រែនក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីជាបន្តទៀតនោះ នឹង គ្មានឧបសគ្គអ្វីរារាំងទៀតឡើយ។

លោកចូបៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ជូនអាវុធនិងឧបករណ៍យោធា ទៅឱ្យអ៊ុយក្រែននៅក្នុងសប្តាហ៍នេះហើយ។
នៅជាមួយនឹងភ្លើងបៃតងនៃការមកដល់ជំនួយសាជាថ្មីវិញនេះ, ឧស្សាហកម្មការពារជាតិរបស់ អាល្លឺម៉ង់និងបារាំង ត្រូវគេរាយការណ៍ ការចាប់ផ្តើមបង្កើតរោងចក្រធ្វើអាវុធជាច្រើនក្នុងទឹកដីអ៊ុយក្រែន ដែលជាជំហានចាប់ផ្តើមផលិតអាវុធនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយ RIA Novosti របស់រុស្ស៊ីបាននិយាយដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដែលបញ្ជាក់ថារុស្ស៊ី «នឹងបង្កើនការវាយប្រហារដាក់ទៅលើមជ្ឈមណ្ឌលភស្តុភារ និងមូលដ្ឋាន ផ្ទុកអាវុធរបស់លោកខាងលិច» ទាំងនោះ។

អ៊ុយក្រែនបានត្អូញត្អែរការខ្វះគ្រាប់រំសេវប្រយុទ្ធតទល់នឹងរុស្ស៊ីចាប់តាំងពីចុងឆ្នាំ២០២៣។ លទ្ធផលនៃការខ្វះគ្រាប់រំសេវ បានធ្វើឱ្យក្រុងគន្លឹះ Adiivka និងភូមិមួយចំនួនត្រូវបានធ្លាក់ចូល ក្នុងកណ្តាប់ដៃរបស់រុស្ស៊ី។ រុស្ស៊ីបានថ្លែងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ ទឹកដីដែល គេបានវាយកាន់កាប់យកពីអ៊ុយក្រែនមានទំហំ៤០៣គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នរុស្ស៊ី បាននិង កំពុងកាន់កាប់ទឹកដីទំហំសរុប១០០ពាន់គីឡូម៉ែត្រក្រឡា ដែលស្មើនឹង១ភាគ៥នៃទឹកដីអ៊ុយ ក្រែនទាំង មួលក្នុងនោះរួម មានខេត្ត Donetsk, Kherson, Luhansk និង Zaporizhzhia និង រុស្ស៊ីកំពុងតែបន្តការវាយប្រហារដណ្តើមយកទឹកដីខ្លះទៀតពីអ៊ុយក្រែន។ ប៉ុន្តែស្ថានការណ៍ រំពឹងថានឹងអាចប្រែប្រួលវិញបន្ទាប់ពីជំនួយយោធាអាមេរិកដឹកបញ្ជួនមកដល់អ៊ុយក្រែនតាមរយៈ កញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារដែលជាជំនួយដ៏មហិមានេះ។

អ៊ុយក្រែន នឹងរំពឹងការទទួលបានប្រព័ន្ធអាវុធការពារដែនអាកាសជាពិសេសប្រព័ន្ធអាវុធ Patriot, មីស៊ីលបាញ់រយៈ ចម្ងាយមធ្យមនិងចម្ងាយឆ្ងាយដូចជាប្រព័ន្ធអាវុធ HIMARS, ATACMSសេរីថ្មី, រថក្រោះ, រថពាសដែក, កាំភ្លើងផ្លោង M777 howitzers និងគ្រាប់របស់វា, គ្រាប់កាំភ្លើងផ្លោង Artiellery ១៥៥មីលីម៉ែត្រ រួមនឹងយន្តហោះចម្បាំង F-16 ថែមទៀត។

បើយោងតាមសម្តីរបស់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោក William Taylor លោកបានថ្លែងថា ជាមួយនឹងការទទួលបានជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់នេះ យន្តហោះចម្បាំង F-16 នឹងអាចឃើញហោះការពារដែនអាកាសអ៊ុយក្រែនក្នុងរដូវក្តៅឆ្នាំ២០២៤ គ្រាដែលជំនួយយោធាដែលចង់បានទាំងឡាយបានស្ថិតទាំងអស់នៅលើទឹកដីអ៊ុយក្រែន និងការរំពឹងថាអ៊ុយក្រែនអាចបើកយុទ្ធនាការវាយលុក Counter Offensive របស់ខ្លួនដើម្បី ដណ្តើមយកទឹកដីសាជាថ្មីវិពីរុស្ស៊ី ក្នុងរដូវ ប្រាំងនេះថែមទៀត។
លោក William Taylor នៅបានថ្លែងរំពឹងថាអ៊ុយក្រែនហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច និងជឿជាក់ថាពួកគេប្រាកដជាអាចយកឈ្នះនៅពេលដែលអាវុធយុទ្ធភណ្ឌនឹងបញ្ជួនមកដល់ ។ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនដដែលនេះ បាននិយាយរំពឹងថាស្ថាន ការណ៍នៅលើសមរភូមិនឹងប្រែប្រួលក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះ បន្ទាប់ពីជំនួយយោ ធានឹងបញ្ជួនមកដល់។

ប៉ុន្តែរុស្ស៊ីបានថ្លែងថាបើទោះបីជាអ៊ុយក្រែនមានជំនួយទាំងនេះយ៉ាងណាក៏ដោយ, ក៏មិនអាច កែស្ថានការណ៍នៅលើសមរភូមិបានដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ចាប់តាំងពីសង្គ្រាមចាប់ផ្តើមតាំងពីថ្ងៃដំបូងទី២៤កុម្ភៈ នោះមក គេបានកម្ទេចដ្រូនរបស់អ៊ុយក្រែនជាង ២ម៉ឺន២ពាន់គ្រឿង, បាញ់ស្ទាក់គ្រាប់រ៉ុក្កែត HIMARS ចំនួន៣ពាន់៥០០គ្រាប់ និងគ្រាប់មីស៊ីលចំនួន៦០០គ្រាប់ផងដែរ។
សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បាននិយាយថាក្នុងសង្គ្រាមដែលបានឈានចូលក្នុងឆ្នាំទី៣រួចមក នេះ រុស្ស៊ីមានទាហានស្លាប់ដល់៥ម៉ឺននាក់ ដែលក្នុងតួលេខស្លាប់របស់ទាហានរុស្ស៊ីនោះ មាន ការកើនឡើងខ្ពស់នៅក្នុងឆ្នាំទី២ដែលធ្វើសង្គ្រាម។ តួលេខស្លាប់នៃទាហានរុស្ស៊ីនៅក្នុងឆ្នាំ២០២៣នោះ មានច្រើនដល់២ម៉ឺន៧ពាន់៣០០នាក់ ដែលកើនឡើង២៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំទី១នៃការចាប់ផ្តើមធ្វើ សង្គ្រាម។ បើយោងតាមតួលេខជាផ្លូវការរបស់រុស្ស៊ី ទាហានរបស់ ខ្លួនដែលបាត់បង់ជីវិត នៅលើសមរភូមិមានតួលេខក្រោម៦ពាន់នាក់តែប៉ុណ្ណោះ។

មិនមាន សេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ពីតួលេខទាហានអ៊ុយក្រែនបានស្លាប់នៅលើ សមរភូមិ នោះទេ ប៉ុន្តែកាលពីខែសីហាកន្លងមក, មន្ត្រីសហរដ្ឋអាមេរិកបានវាយតម្លៃថាមាន ទាហាន អ៊ុយក្រែនស្លាប់ប្រមាណ៧ម៉ឺននាក់និងរងរបួសប្រមាណ១២ម៉ឺននាក់…ប៉ុន្តែនៅពេល នោះ លោកហ្សេឡិនស្គី បាននិយាយថាតួលេខស្លាប់របស់ទាហានរុស្ស៊ីមានច្រើនដល់១៨ម៉ឺននាក់ និងរាប់សិបម៉ឺននាក់ទៀតបានរងរបួស។

ស្រ្តីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងក្នុងសប្តាហ៍នេះ ថាការអនុម័តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនគឺជាការបង្ហាញច្បាស់លាស់ថាសហរដ្ឋអាមេ រិកចង់ឱ្យអ៊ុយក្រែនប្រយុទ្ធទាល់តែស្លាប់អស់ជនជាតិអ៊ុយក្រែន…ហើយសហរដ្ឋអាមេរិកចង់ឱ្យមានការប្រយុទ្ធកើតលើទឹកដីរុស្ស៊ីនិងដាក់លើពលរដ្ឋស៊ីវិលរុស្ស៊ីថែមទៀត។
ការផ្តល់ជំនួយយោធាសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ត្រូវគេបារម្ភថាអ៊ុយក្រែននឹងអាចធ្វើសកម្ម ភាពវាយប្រហារតាមផ្លូវអាកាសវិញដាក់ទៅលើទឹកដីរបស់រុស្ស៊ីដែលជាប្រទេសមាននុយក្លេអ៊ែ័រ។ អគ្គលេខាធិការអង្គការណាតូ លោកJens Stoltenberg បានថ្លែងក្នុងសប្តាហ៍នេះបង្ហាញ សញ្ញាភ្លើងបៃរងថា បើយោងតាមច្បាប់អន្តរជាតិ, ប្រទេសរងគ្រោះដោយអំពើឈ្លានពានដូច ជាអ៊ុយក្រែនជាដើម នឹងមានសិទ្ធិក្នុងការ ការពារខ្លួនរបស់គេ…ហើយអង្គការណាតូក៏មាន សិទ្ធិគាំទ្រអ្នកដែលរងនូវអំពើឈ្លានពានផងដែរ។
លោកJens Stoltenberg បានបញ្ជាក់បន្ថែមថា សិទ្ធិនៃការការពារខ្លួនរបស់ប្រទេសរងគ្រោះនោះ គឺរួមមានសិទ្ធិវាយប្រហារដាក់លើគោលដៅមូលដ្ឋានយោធាដែលស្ថិតនៅខាងក្រៅប្រ ទេសអ៊ុយក្រែនថែមទៀត។ ទោះជាយ៉ាងណាក្តី ខណៈដែលជំនួយយោធានឹងលែងក្លាយជាឧបសគ្គទៅហើយនោះ, អ៊ុយ ក្រែនកំពុងប្រឈមមុខនឹងចំណោទខ្វះទាហាន។

សេចក្តីរាយការណ៍បង្ហាញថា ​អ៊ុយក្រែនកំពុងរឹត​បន្តឹង​ និងដាក់សម្ពាធកាន់តែខ្លាំងឡើង​ទៅ លើបុរសអ៊ុយក្រែនដែលរស់នៅក្រៅប្រទេស ដើម្បីបង្ខំពួកគេចូលបំរើកំណែនយោធា។ រដ្ឋមន្ត្រី ការបរទេសអ៊ុយក្រែនលោកឌីមីត្រូ គូឡេបា បានប្រកាសឱ្យស្ថានកុងស៊ុលផ្អាកសេវាកុងស៊ុល ចំពោះបុរសអ៊ុយក្រែនដែលត្រូវបំពេញកាតព្វកិច្ចយោធា និងលោកបញ្ជាក់ថា អ៊ុយក្រែនចាំ បាច់ត្រូវស្តារឥរិយាបទយុត្តិធម៌នេះចំពោះកំណែនយោធា។
លោកឌីមីត្រូ គូឡេបា បានសរ​សេរក្នុងបណ្តាញសង្គមថា «ស្ថិត​ក្នុងស្ថានការណ៍ ដែលរុស្ស៊ី ឈ្លានពានយ៉ាងពេញទំហឹង​នេះ អាទិភាព​ចម្បង​ គឺការពារ​មាតុភូមិកុំ​ឲ្យរងការ​បំផ្លិច​បំផ្លាញ»។ លោកបានសរសេរ ប្រាប់បុរសអ៊ុយក្រែនរស់នៅក្រៅប្រទេសថា «ការ​ស្នាក់នៅឯបរទេស មិនមែន​មានន័យថា ពលរដ្ឋបាន​រួចផុត​ពីកាតព្វកិច្ចរបស់ខ្លួន​ក្នុងការការពារ​មាតុភូមិនោះឡើយ» ។ លោកឌីមីត្រូ គូឡេបា បានស​រសេរបន្តថា «ប្រជាពលរដ្ឋ​គ្រប់អាយុចូលបម្រើយោធា ដែលទៅរស់នៅបរទេស បានបង្ហាញភាពមិនខ្វល់ខ្វាយចំពោះការចង់រស់រានរបស់ប្រទេសខ្លួនឯង ឡើយ»ប៉ុន្តែលោកថា«អ្នកទាំងនោះបែរជាចង់មកទទួលសេវាពីរដ្ឋអ៊ុយក្រែនរបស់ខ្លួនទៅវិញ» ។ លោកឌីមីត្រូ គូឡេបា បានបញ្ជាក់ថា «គេមិនអាចធ្វើយ៉ាងដូច្នោះបានទេ ដោយសារតែ ពេលនេះប្រទេសកំពុងជួបសង្គ្រាម»

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលិនស្គី បានចុះហត្ថលេខាលើ​ច្បាប់ថ្មីដ៏ចម្រូង​ចម្រាស់កាលពីថ្ងៃទី ១៦ ខែមេសា ក្រោយពេលសេចក្ដីព្រាងច្បាប់នោះត្រូវបានកែប្រែ រហូតដល់ទៅជាង ៤ ពាន់ដង​ ។ អាជ្ញាធរអ៊ុយក្រែនកំពុងតែពិនិត្យបន្ថែមលើច្បាប់នោះ ដែលគ្រោងនឹង​ចូលជាធរមាននៅថ្ងៃទី ១៨ ខែឧសភា​ ខាងមុខនេះ។
បញ្ញត្តិនៃច្បាប់ថ្មីនេះបានចែងថា គ្រប់មនុស្ស​ប្រុសដែលមានអាយុ ១៨ ដល់ ៦០ ឆ្នាំ ត្រូវចុះ ឈ្មោះចូលក្នុងជួរយោធា​ ហើយ​ត្រូវកាន់​ឯកសារ​ចុះឈ្មោះនោះនៅតាមខ្លួនគ្រប់ពេលទាំងអស់ ដើម្បីឲ្យ​ដំណើរការនៃការ​កេណ្ឌទាហាន​មានប្រសិទ្ធភាពនិងតម្លាភាព ។
ច្បាប់នោះបានចែងផងដែរថា បុរសជនជាតិអ៊ុយក្រែនអាយុ ១៨ ដល់​៦០ ឆ្នាំ ដែលកំពុងរស់ នៅក្រៅប្រទេស​ ក៏ត្រូវធ្វើឯកសារ​ចុះឈ្មោះនេះ​សាជាថ្មី នៅពេលមកបន្ត​សុពលភាពលិខិត​ឆ្លង​ដែនរបស់ខ្លួនផងដែរ៕