(ប៉េកាំង)៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ ។ មុនពេលចេញដំណើរ សហរដ្ឋអាមេរិកបានអះអាងថា លោក Antony Blinken នឹងបង្ហាញពីការយកចិត្តទុកដាក់អំពី "អតិរេកសមត្ថភាពផលិតកម្ម" របស់ឧស្សាហកម្មថាមពលថ្មី នៃប្រទេសចិនក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅប្រទេសចិនលើកនេះ ។ ដរាបណាអ្នកដែលយល់ដឹងពីចំណេះដឹងទូទៅ ខាងសេដ្ឋកិច្ចសុទ្ធតែមានចំណាប់អារម្មណ៍ថា ពាក្យសម្តីខុសទំនងបែបនេះ គឺមិនគួរឱ្យឆ្លើយតបទាល់តែសោះ ។ យ៉ាងណាមិញ មួយរយៈពេលកន្លងទៅនេះ សហរដ្ឋអាមេរិកបានឃោសនាបំប៉ោងពី "អតិរេកសមត្ថភាពផលិតកម្មរបស់ចិន" ជាញឹកញាប់ ហើយបានចាត់ទុកវាជាឧបករណ៍ថ្មីបំផុត ដើម្បីបំផុស "សង្រ្គាមយល់ដឹងពីសេដ្ឋកិច្ច" ចំពោះប្រទេសចិន ដូច្នេះ យើងក៏ចាំបាច់ត្រូវជជែកពិភាក្សាចំពោះករណីនេះ។

ជាបឋម អ្នកនយោបាយមួយចំនួនរបស់អាមេរិក បានយកសមត្ថភាពផលិតកម្មទៅជំពាក់ជំពិន ជាមួយពាណិជ្ជកម្មអន្តរជាតិ ដោយសម្គាល់ឃើញថា ល្គឹកណាដែលផលិតផល ត្រូវបាននាំចេញកាន់តែច្រើនឡើងៗ នោះគឺ កើតមានបញ្ហាអតិរេកសមត្ថភាពផលិតកម្ម ។ មានពាក្យសម្តីនេះមានចំណុចខុសទំនង៖ ពោលគឺ ចាត់ទុកការនាំចេញផលិតផល ដូចគ្នានឹង "អតិរេកសមត្ថភាពផលិតកម្ម" ចំណុចនេះមិនសមស្របនឹងចំណេះដឹងទូទៅខាងសេដ្ឋកិច្ច ហើយក៏បានផ្ទុយពីនិន្នាការអភិវឌ្ឍន៍ នៃសកលភាវូបនីយកម្មផងដែរ។

បើមើលពីការអនុវត្តជាក់ស្តែងរបស់បណ្តាប្រទេសនានាអាចឃើញថា ដោយសារសមត្ថភាពផលិតកម្មនៃឧស្សាហកម្ម ណាមួយធំជាងតម្រូវការក្នុងស្រុក គឺជាបាតុភូតជាទូទៅ បានជាការនាំចេញគឺជារឿងប្រក្រតី។ ឧទាហរណ៍ដូចចំនួន ៨០ ភាគរយនៃបន្ទះឈីបដែលផលិតដោយសហរដ្ឋអាមេរិក និងរថយន្តដែលផលិតដោយប្រទេសអាល្លឺម៉ង់ ត្រូវបាននាំចេញទៅបរទេស ចំណែកឯយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុន Boeing និង Airbus ក៏នាំចេញទៅបរទេសយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ ប្រសិនបើយើងធ្វើតាមឡូហ្ស៊ីករបស់ អ្នកនយោបាយមួយចំនួនរបស់អាមេរិក នោះ អ្នកផងទាំងពួងនឹងចោទជាមន្ទិលសង្ស័យ ដូចកាសែត 《Neue Zürcher Zeitung 》 របស់ប្រទេសស្វីសថា

"តើការនាំចេញរបស់បស្ចិមប្រទេសទៅកាន់អាស៊ី ត្រូវចាត់ទុកថាជាអតិរេកសមត្ថភាពផលិតកម្មឬទេ? ប្រសិនបើប្រទេសមួយគ្រាន់តែផលិតសម្រាប់ទីផ្សាររបស់ខ្លួនប៉ុណ្ណោះ នោះ តើពាណិជ្ជកម្មគឺ មកពីណា?"

ព្រមពេលជាមួយគ្នានេះ ការឃោសនាបំប៉ោងរបស់អាមេរិកបានល្មើសនឹងទ្រឹស្តីឧត្តមភាព ប្រៀបធៀបនៃសេដ្ឋសាស្ត្រលោកខាងលិច ដែលអាមេរិកបាននិងកំពុងគោរពតាម។ មូលហេតុដែលផលិតផលថាមពលថ្មីរបស់ចិន អាចបង្កើតជាឧត្តមភាពប្រៀបធៀប វាមិនមែនពឹងផ្អែកលើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនោះទេ តែគឺពឹងផ្អែកលើ សមត្ថភាពច្នៃប្រឌិតថ្មី ដោយម្ចាស់នៃសហគ្រាស ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ទ្រង់ទ្រាយទីផ្សារដ៏ធំធេងនិងធនធានមនុស្ស ដ៏សម្បូរបែបជាដើម ។ បើនិយាយចំពោះអ្នកនយោបាយមួយចំនួន របស់អាមេរិក ការចំណាយពេលទៅវាយប្រហារលើផលិតផល ថាមពលថ្មីរបស់ចិនថា បានបណ្តាលឱ្យ "ទីផ្សារសកល មានភាពមិនប្រក្រតី" វាមិនស្មើនឹងខិតខំពង្រីកឧត្តមភាពប្រកួតប្រជែង របស់ខ្លួនជាការប្រសើរជាង។

លើសពីនេះទៅទៀត អ្នកនយោបាយមួយចំនួនរបស់អាមេរិក ក៏បានថ្កោលទោសឧស្សាហកម្មថាមពលថ្មីរបស់ចិនថា បានបង្កជាផលប៉ះពាល់ដល់សហគ្រាស និងឱកាសការងាររបស់ កម្មករនៃសហរដ្ឋអាមេរិកផងដែរ។ នេះជាពាក្យសម្តីខុសទំនង ចំណុចទីបួន របស់ពួកគេ ពោលគឺ "សហរដ្ឋអាមេរិកកើតមានជំងឺ តែបង្ខំឱ្យចិនលេបថ្នាំ" គោលបំណងរបស់អាមេរិកគឺ ទម្លាក់កំហុសឱ្យចិន ។ នាពេលថ្មីៗកន្លងទៅនេះថា លោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចទីក្រុងឡុងដ៍ របស់អង់គ្លេស បានតែងអត្ថបទបង្ហាញថា សហរដ្ឋអាមេរិកព្រួយបារម្ភថា ក្នុងពាណិជ្ជកម្មអន្តរជាតិ ផលិតផលរបស់ខ្លួនកាន់តែច្រើនឡើងៗ មិនអាចរក្សាបាននូវឋានៈទីខ្ពស់ នៃខ្សែសង្វាក់តម្លៃ ។ ពាក្យសម្តីនេះបានបង្ហាញពីបំណង ខាងសេដ្ឋកិច្ចរបស់អាមេរិក ពោលគឺ ព្យាយាមទប់ស្កាត់ការអភិវឌ្ឍ នៃឧស្សាហកម្មងើបឡើងថ្មី របស់ប្រទេសចិន ដើម្បីស្វែងរកឋានៈប្រកួតប្រជែង និងឧត្តមភាពទីផ្សារដែលកាន់តែមានអំណោយផលដល់ប្រទេសខ្លួន។

អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរតែដឹងច្បាស់ថា ការដែលរារាំងផលិតផលថាមពលថ្មីរបស់ចិន ដែលមានគុណភាពល្អ និងតម្លៃថោកចូល ក្នុងទីផ្សាររបស់ប្រទេសខ្លួន មិនត្រឹមតែ បំផ្លាញផលប្រយោជន៍របស់ អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏ បានបង្កជាផលប៉ះពាល់ ដល់ដំណើរការធ្វើបរិវត្តកម្មបៃតងសកល និងការអភិវឌ្ឍ នៃឧស្សាហកម្មងើបឡើងថ្មីផងដែរ។ ពួកគេប្រើកម្លាំងកាយចិត្ត ក្នុងការប្រឌិតរឿងក្លែងក្លាយ មិនស្មើនឹងរកមធ្យោបាយ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន វិញទៅល្អជាង៕

វិទ្យុមិត្តភាពកម្ពុជាចិន