(តូក្យូ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman នឹងធ្វើទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភានេះ ខណៈប្រទេសទាំង២ កំពុងព្យាយាមពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនចេញផ្សាយនៅថ្ងៃសុក្រ ទី១០ ខែឧសភានេះ បានឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងតូក្យូ ព្រះអង្គម្ចាស់ Mohammed bin Salman នឹងត្រូវជួបពិភាក្សាជាមួយព្រះចៅអធិរាជ និងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Fumio Kishida។

សេចក្ដីថ្លែងការណ៍នេះដដែល បានគូសបញ្ជាក់ដូច្នេះថា «មានការរំពឹងថាដំណើរទស្សកិច្ចមកកាន់ប្រទេសជប៉ុនរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នឹងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត»